សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 24, 2014

វិភាគ៖កាលៈទេសៈ​ណា​ខ្លះ​ដែល​អាច​ចេញ​បម្រាមហាម​ការប្រមូលផ្តុំ​តវ៉ា​?​

សកម្មជនដីធ្លី ក្នុងការដង្ហែញត្តិទៅដាក់នៅស្ថានទូតនានាក្នុង
រាជធានីភ្នំពេញ នាពេលកន្លងមក (រូបថត តាត ឧត្តម)

មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​រដ្ឋាភិបាល បន្ទាប់​ចំពោះ​ការប្រកាស​ស​ភាពអាសន្ន​ឬ ហាម​ការប្រមូលផ្តុំ​កាលពី​ថ្ងៃ​ទី​៤​ដោយ​ចោទ​ថា ធ្វើឲ្យប៉ពាល់​ដល់​សិទ្ធិសេរី​ភាព​ប្រជាពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់​។
​បន្ទាប់​ពី​យោធា​បង្ក្រាប​បន្តបន្ទាប់​លើ​បាតុករ​ជា​កម្មករ និង​បាតុករ​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ កាលពី​ថ្ងៃ​ទី​៤​ ខែ​មករា​ ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ប្រកាស​ផ្អាក​រាល់​ការហែក្បួន ឬ​ប្រមូលផ្តុំ​ការតវ៉ា​បណ្តោះអាសន្ន ដើម្បី​ធានា​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ សិទ្ធិសេរីភាព​នោះ​នឹង​ផ្តល់ជូន​ប្រជាពលរដ្ឋ​វិញ​នៅពេល​ស្ថានការណ៍​សន្តិសុខ​វិល​មក​រក​សភាព​ដូចដើម​វិញ​។​
​ជុំវិញ​បទបញ្ជា​នេះ មាន​ការលើកឡើង​ផ្ទុយ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​សង្គម​ស៊ីវិល​។ ខាង​រដ្ឋាភិបាល​លើកឡើងថា បទបញ្ជា​ដើម្បី​ធានា​ការពារ​ផលប្រយោជន៍ និង​សន្តិសុខ​សង្គម ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង បទបញ្ជា​នោះ​ធ្វើ​ឡើង ​គឺ​រដ្ឋាភិបាល​គេចវេស​ពី​ការទទួលខុសត្រូវ​នៃ​ការដោះស្រាយ​នូវ​តម្រូវការ​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​។​
​​ការខ្វែងគំនិត​គ្នា​នេះ ខណៈ​កម្ពុជា​មិនទាន់មាន​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ឋិត​ក្នុង​សភាព​អាសន្ន​ទេ​។​
​ដោយ​ប្រទេស​កម្ពុជា​មិនទាន់មាន​ច្បាប់​ប្រកាសអាសន្ន​នោះ សាស្ត្រាចារ្យ​ច្បាប់​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ប៊ុន សេង ពន្យល់ថា តាម​គោល​​ការ​ច្បាប់​ផ្សេងៗ​នោះ ពេល​ប្រកាស​អាសន្ន​សិទ្ធិសេរីភាព​មួយចំនួន​ត្រូវ​ព្យួរ​ខ្លះ​។​
​លោក​ ប៊ុន សេង ​បន្តថា​ការព្យួរ​សេរីភាព​ខ្លះ ឬ​ប្រកាស​ដាក់​ក្នុង​សភាព​អាសន្ន​នោះ គឺ​ត្រូវ​ស្ថិត​លើ​ការសិក្សា​របស់​សភា និង នាយករដ្ឋមន្ត្រី ករណីឃើញពីស្ថានការណ៍សន្តិ​សុខធ្លាក់​ដល់កម្រិតធ្ងន់ធ្ងរ​ «​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព កាលៈទេសៈ​ហ្នឹង អាហ្នឹង​មានតែ​សភា​ហើយ​និង​នាយករដ្ឋមន្ដ្រី​គេ​អាច​ប៉ុន្ដែ​គេ​មានកំណត់​ចេះ ស្ថានភាព​មិន​មែន​យើង​ចេះ​តែ​ដាក់​ទេ បើ​ប្រទេស​ហ្នឹង​មាន​សន្ដិសុខ​មាន​ភាពវឹកវរ​ខ្លាំង​ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​កម្លាំង​នគរបាល​មិន​អាច​ធានា​បាទ »​។​

​បើ​ទោះជា​កម្ពុជា​មិនទាន់មាន​ច្បាប់​ពិសេស​ចែង​ពី​ការដក​សិទ្ធិ​សេរីភាព​ខ្លះ ឬ​ប្រកាសអាសន្ន តែ​ក្នុង​រដ្ឋធម្មនុញ​ក៏​មាន​លើក​ឡើង​ខ្លះ​ទាក់ទង​ចំណុច​នេះ​ដែរ​។
​មាត្រា​២២​ថ្មី​នៃ​រដ្ឋធម្មនុញ ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ឋិត​នៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។​
​ចំណុច​នេះ មេធាវី និង ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​យល់​ឃើញ​ថា បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ខុសច្បាប់​ព្រោះ​មិន​បាន​ឆ្លងកាត់​សភា និង នាយករដ្ឋមន្ត្រី ហើយ​ព្រះ​ម​ហត្ស​ត្រមិន​បានប្រកាសដោយ​ផ្ទាល់​ព្រះអង្គ​។ លោក ចរិយា យល់ថា បទ​បញ្ជា​ឬ បម្រាម​របស់​ក្រសួង​មហាផ្ទៃ​នេះ​មិន​មាន​ន័យ​សម្រាប់​ពលរដ្ឋ​អនុវត្តទេ​«​បម្រាប​នេះ​គ្មាន​នៅ មិន​ត្រូវ​អនុវត្ដ បម្រាម​នេះ​មិន​ត្រូវ​អនុវត្ដ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​អនុវត្ដ នៅ​បម្រាម​ទាំងឡាយ​ណា​ឫ​ក៏​បទបញ្ជា​ទាំងឡាយណា​ដែល​ផ្ទុយ​ច្បាប់​គឺ​គេ​មាន​សិទ្ធិ​មិន​ត្រូវ​អនុវត្ដ នោះ​វា​រំលោភ​ទៅ​នឹង​សិទ្ធិ​បញ្ចេញមតិ រំលោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ស្ដីអំពី​ច្បាប់​ធ្វើ​បាតុកម្ម នីតិវិធី ចឹង​វា​រំលោភ​ទៅ​ហ្នឹង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន​ក្នុង​ការសម្ដែង​មតិ​លើក​ក្រោយ​»​។
​តែ​លោក ​ប៊ុន សេង បញ្ជាក់ថា ករណី​មិន​មានច្បាប់​គឺ​អាជ្ញាធរ​អាច​ចេញ​បទបញ្ជា​គ្រប់គ្រង​សភាពការណ៍​បណ្តោះអាសន្ន​ប្រសិនបើ​ករណី​ចាំបាច់​ «​កាលណា​យើង​មិនមាន​ច្បាប់​ហ្នឹង​ច្បាស់លាស់​អាជ្ញាធរ​អាច ព្រោះ​គោលការណ៍ កាលណា​ច្បាប់​អត់​មាន​ចែង អាច​ឲ្យ​អាជ្ញាធរ​ចេញ​បទ​បញ្ជា​ទៅ​បណ្ដោះអាសន្ន​សិន​បាន ចឹង​អត់​ចែង វា​មាន​ពីរ ទី​១ ធ្វើ​ក៏​បាន មិន​ធ្វើ​ក៏បាន ប៉ិន​បើ​យើង​យល់​ថា ល្អ​យើង​ធ្វើទៅ បើ​មិន​ល្អ​យើង​កុំ​ធ្វើ​»​។​
​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មករា ​ពេល​បញ្ចប់​បេស​កម្មក​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោក សុរិយា ​ស៊ូ​ប៊ែ​ឌី លើកឡើងថា បម្រាម​នោះ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បម្រាម​នោះ ចេញ​ហើយ​ពន្យល់​ពី​ច្បាប់​ពាក់ព័ន្ធ​នៃ​ការ​ដាក់​បម្រាម​នោះ​។​
​ជុំវិញ​បម្រាម​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ជា​បន្ទាន់​ដែរ ដើម្បី​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ការបញ្ចេញមតិ​ឲ្យបាន​ពេញលេញ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ​។​
​ក្រោយ​ការចេញ​បម្រាម​នោះ មាន​ការឃាត់ខ្លួន​តវ៉ា​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​៦​ឃាត់​ប្រជា​សហគមន៍​បឹង​ដែល​គ្រោង​តវ៉ា​នៅ​ទូត​បារាំង​។ ថ្ងៃទី​១៩ គាត់​ប្រធានស្តីទី​សមាគម​ប្រជាធិ​បតេ​យ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ នៅ​ថ្ងៃ​ទៅ​២១​ ឃាត់ខ្លួន​មន្ត្រី​សង្ក​ម​ស៊ីវិល​រួម​ទាំង​លោក ​រ៉ុង ឈុន និង​សកម្មជន​ដីធ្លី​សរុប​១១​នាក់ ពេល​ដាក់​ញត្តិ​នៅ​ទូត​អាមេរិក​។​
​មកដល់​ថ្ងៃ​ទី​២៤​ខែ​មករា ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​ប្រកាស​ថា បម្រាម​នោះ​នឹង​លុបចោល​នៅពេលណា​ទេ​នៅឡើយ​៕

No comments:

Post a Comment

yes