លោក ជា មុនី ប្រធានសហជីពសេរីកម្មករ
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍នេះ គឺលោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។ លោក ជា មុនី បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរវាងមេដឹកនាំសហជីពកម្មករ និងសមាគម ចំនួន ៧ រូប ជាមួយលោក ស៊ូយ៉ា ស៊ូប៊ែឌី កាលពីរសៀលថ្ងៃទី១៥មករា។ មេដឹកនាំសហជីពកម្មករ ស្នើឲ្យលោកស៊ូប៊ែឌី ជួយសម្របសម្រួល ឲ្យមានការជួបប្រជុំឡើងវិញ ដើម្បីនិយាយពីការតម្លើងប្រាក់ខែកម្មកររោងចក្រ។ ក្នុងនោះ លោក ជា មុនី បានលើកឡើងថា កម្មករនឹងបន្តកូដកម្មតវ៉ាឡើងប្រាក់ខែ ដោយឈប់សម្រាកដេកនៅផ្ទះ។ កូដកម្មនោះ អាចនឹងធ្វើនៅក្រោយថ្ងៃ២២មករា បន្ទាប់ពីសហជីពកម្មករ រៀបចំពិធីរម្លឹកខួបគម្រប់ ១០ ឆ្នាំ នៃមរណភាពសពលោកជាវិជ្ជា៕
No comments:
Post a Comment
yes