ស្រី្តដែលជាជនឆបោក
បាត់ដំបង ៖ស្រ្តីព្រាន កញ្ចាស់បោកប្រាស់ម្នាក់ ត្រូវប៉ូលិសខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបញ្ជូនទៅសម្រាក នៅពន្ឋនាគារ បន្ទាប់ពីស្ត្រីរូបនោះ ដើរបោកប្រាស់ ប្រុសៗ អស់ជាច្រើននាក់ តាមរយះច្រឡំលេខទូរសព្ទ័ និងចាញ់ បោក តាមរូបភាព នៃប្រពន្ឋ័Facebook ដោយនាងម្នាក់នោះ ចេះប្រើសំឡេងពីរទៅបីប្រភេទតាមទូរស័ព្ទ។
សកម្មភាព របស់ស្ត្រីចាស់ខាងលើនេះ គេបានយករូបស្រីស្អាត មកតាំងលើProfile Facebook របស់ខ្លួន ធ្វើឲ្យមនុស្សជាច្រើន លង់និងសម្រស់ របស់នាង មានទាំងចាស់ ទាំងក្មេង យុវជនអាយុក្រោម៣០ឆ្នាំ និងព្រះសង្ឃលង់ខ្លួនស្នេហាហើយសុំរៀបការ ទីបំផុត នាងបោកយកប្រាក់ម្នាក់ៗរាប់ពាន់ ដុល្លារ ។
លោក មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ស្ដ្រីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ នាង ធីតា អាយុ៣៩ឆ្នាំ ប្រកប របរលក់ចាប់ហួយមានកូនអាយុក្រោម១៥ឆ្នាំ ៣នាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិ កម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
មុននិងឈាន ដល់ការចាប់ខ្លួនស្ត្រីព្រានបោ់កប្រាសរូបនេះ គឺសមត្ថកិច្ច បានទទួលពាក្យ បណ្តឹងពីជនរងគ្រោះ ម្នាក់ឈ្មោះ ក្ដឹប ចេន អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាធៀវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បានលង់ស្នេហ៍តាមទូរស័ព្ទ ជាមួយនាង ធីតា ហើយវេរលុយជូននាងអស់លុយ២ពាន់ដុល្លា ដើម្បីសុំរៀបការ ទីបំផុត ស៊ើបដឹងថានាងធីតា មុខយ៉ាងកញ្ចះ មានប្តីថែមទាំងមានកូនបី ចេះធ្វើសំលេងដូច ក្មេងអាយុ ១៦ឆ្នាំ សម្លេងស្រួចស្រេះដូចសារិការ ។
សមត្ថកិច្ចប៉ូលិស បានឲ្យដឹងទៀតថា ក្រៅតែពីជនរងគ្រោះខាងលើ នៅមានជនរងគ្រោះ៣នាក់ផ្សេងទៀត ក៏បានមកដាក់ពាក្យបណ្តឹងផងដែរ ក្នុងនោះ មានទាំងព្រះសង្ឃ ទើបសឹកពីបួស មន្ត្រីកងរាជអាវុធហត្ថផងដែរ ដោយម្នាក់ៗលង់និងសម្រស់ តាមរូបថត ដែលនាងធីតា តាំងក្នុងហ្វេសបុក អស់លុយរាប់ពាន់ដុល្លា ក្នុងម្នាក់ៗ៕
No comments:
Post a Comment
yes