សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 24, 2014

អ្នក​បឹងកក់ដាក់​​លិខិត​ថ្លែង​អំណរគុណ​​ដល់​​សភា​អាមេរិកដែល​​បាន​​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ករណី​តំបន់​បឹងកក់​​

ប្រជាសហគមន៍​បឹងកក់កាន់​ទង់ជាតិ​អាមេរិក​ ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថាន​
ទូត​អាមេរិក​ប្រចាំកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មករា​នេះ (រូបថត ជន ស្រីណុច)

ប្រជា​សហគមន៍​បឹងកក់​ចាស់ និង​បច្ចុប្បន្ន​រួមទាំង អ្នក​បុរី​កីឡា ប្រមាណ​ជា ៦០​នាក់ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​លិខិត​ថ្លែង​អំណរគុណ​ដល់​សភា​អាមេរិក ដែល​បាន​ជួយ​ជំរុញ​ឲ្យមាន​ដំណោះស្រា​យករណី​តំបន់​បឹង​កក់ ភ្លាមៗ​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ចេញ​មក​ទទួល​លិខិត​ថ្លែងអំ​ណរ​គុណ​នោះ​។​
​អ្នកស្រី​ ទេព វ​ន្នី សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ឲ្យដឹងថា ការ​ដាក់​លិខិត​ទៅ​សភា​អាមេរិក​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ ថ្ងៃ​សុក្រ​នេះ គឺ​ក្នុង​គោលបំណង​ថ្លែងអំណរ​គុណ​​ដល់​សភា​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​អនុម័ត​ច្បាប់​ថវិកា ដោយ​មាន​លក្ខខណ្ឌ​រួមបញ្ចូល​ក្នុងនោះ តម្រូវ​ឲ្យ​ធនាគារពិភ​ពលោក​ជួយ​ដោះស្រាយ​ជូន​អ្នក​បឹងកក់​ទាំង​អ្នក​ដែល​បាន ​ចាកចេញ និង​អ្នក​ដែល​មិន​ទាន់​បាន​ចាកចេញ​។​
​ អ្នកស្រី​បន្ត​ថា ទន្ទឹម​នឹង​ការថ្លែងអំណរគុណ​នេះ សហគមន៍​បឹងកក់​ក៏​ដូចជា ​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងអស់ អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិ​កឲ្យជំរុញ​បន្ត​ទៅ​ដល់​ធនាគារពិ​ភព​លោក​ អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក​ដាក់​ជូន «​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហរដ្ឋអាមេរិក និង​បន្ត​អន្តរាគមន៍​ទៅ​ធានា​គារ​ពិភពលោក តាម​ច្បាប់​ដែល​បានអនុម័ត រហូត​ដល់​យើងខ្ញុំ​ទាំងអស់គ្នា បាន​ដំណោះស្រាយ​ចប់សព្វគ្រប់​។ ខ្ញុំ​សង្ឃឹមថា ធនាគារពិភពលោក នឹង​អនុវត្ត​ទៅតាម​ច្បាប់​អនុម័ត​របស់​សភា​អាមេរិក និង​ជំរុញ​ឲ្យមាន​ការដោះស្រា​យ ដល់​ប្រជាពលរដ្ឋ​បឹងកក់​យើងខ្ញុំ​»​។​​​

នៅក្នុង​លិខិត​ថ្លែងអំណរគុណ ដែល​មាន​ចុះហត្ថលេខា និង​ស្ថាម​មេដៃ​របស់តំណាង​សហ​គ​មន៍​បឹងកក់ ដែល​បាន​ចាកចេញ និង​មិន​ទាន់​ចាកចេញ ចំនួន​៨​នាក់ ឲ្យដឹង​ដែរថា សភា​អាមេរិក បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក​ធ្វើ របាយការណ៍​ពី​ការ​វិវឌ្ឍន៍​នៃ​ការដោះស្រាយ និង​ការរីកចម្រើន​របស់​អ្នករស់នៅ​បឹង​កក់ រៀងរាល់ ៤៥​ថ្ងៃ​ម្តង ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដោយ​ចាប់ពី​ថ្ងៃ​ទី​១៣ ​ខែ​មករា​នេះ​ទៅ ហើយ​មាន​រយៈពេល​៩​ខែ​។​
តំណាងអ្នកបឹកកក់ អ្នកស្រី ទេព វន្នី ជូនលិខិតថ្លែងអំនរគុណទៅមន្ត្រីស្ថានទូតអាមេរិកប្រចាំ​នៅកម្ពុជានាព្រឹកមិញ (រូបភាព ជន ស្រីណុច)
ជាមួយគ្នានេះដែរ តំណាង​ឲ្យ​សហគមន៍​បុ​រី​កីឡា អ្នកស្រី ស ស៊ន មានប្រសាសន៍​នៅ​មុខ​ស្ថានទូត​អាមេរិក ថា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ មិន​មាន​ជម្រក​ដោយសារតែ​ការអភិវឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ​កំពុង​ជួប​ ទុក្ខវេទនា ពិសេស​ក្មេងៗ​កើត​ជំងឺ​ស្ទើរ​គ្រប់​គ្នា​។ អ្នកស្រី​សំណូមពរ​ឲ្យ សាលា​រាជធានី​ភ្នំពេញ ឈប់​សន្យា​ខ្យល់ ហើយ​ត្រូវ​ប្រញាប់​ដោះស្រាយ​ជួន​ពួកគាត់​ឲ្យបាន​ឆាប់រហ័ស​ «​ខ្ញុំ​មិន​ចង់​នៅ​រងចាំ​បណ្តោះអាសន្ន​តទៅទៀត​ទេ ពីព្រោះ​ពួក​ខ្ញុំ​សព្វថ្ងៃ​ឈឺ​ថ្កាត់​ច្រើនណាស់ ដោយសារ​ការដោះស្រាយរ​បស់​សាលាក្រុង​។ គាត់​ថា​សម្អាត​ឲ្យ​ពួក​បងប្អូន​បុរី​កីឡា​ខ្ញុំ រស់នៅ​ឲ្យបាន​ស្អាត ប៉ុន្តែ​ផ្ទុយទៅវិញ បែរ​ជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្ញុំ​ត្រូវ​រង​នូវ​ការឈឺ​ថ្កាត់ ក្មេងៗ​ឈឺ​យ៉ាង​ច្រើន ដោយសារ​គាត់​មិនបាន​ធ្វើ​ដូច​ពាក្យ​សម្តី​គាត់​ទេ​។ សំរាម​ដែល​គាត់​ថា​ប្រមូ​ឲ្យ​ល​ស្អាត​នោះ គាត់​បែរជា​ប្រមូល​សំរាម​គរ​នៅក្នុង​បរិវេណ​បុរី​កីឡា​នោះ​។ គាត់​ដុត​ធ្វើឲ្យ​ផ្សែង​នោះ វា​ពុល​ទៅដល់​កូនក្មេង ក្អក​ក្អួត​។ ឥឡូវ​ក្មេងៗ​ដេកពេទ្យ​ជាច្រើន​នាក់​»​។​
​ អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាជ្ញាធរ​មិន​រារាំង​អ្នក​បឹងកក់​ដូច​កាល​ មុនៗ ហើយ​ថា នេះ​អាច​បញ្ជាក់​ឲ្យឃើញថា រដ្ឋាភិបាល​កម្ពុជា​បើក​សិទ្ធិ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ «​ខ្ញុំ​គិតថា រដ្ឋាភិបាល​ប្រហែលជា​លោក​មើលឃើញ នូវ​ចំនុច​នេះ​ឡើងវិញ ទើប​ថ្ងៃនេះ យើង​មកដល់ពេលនេះ មិនឃើញ​មាន​សមត្ថកិច្ច​ឬក៏​កម្លាំងចម្រុះ ឬក៏​សន្តិសុខ ដាក់​មក​ដើម្បី​បង្ក្រាប​ដូច​ថ្ងៃមុន​ទេ​។ ហើយ​ប្រសិន​ជា​នៅ​តែ​អនុវត្ត​ក្នុង​ការដាក់​កម្លាំង ក្នុង​ការចាប់ ក្នុង​ការបង្ក្រាប​នោះ​ប្រទេស​កម្ពុជា​យើង​ក្លាយទៅជា​របប​ផ្តាច់ការ វា​លែង​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ហើយ​»​។​
​ ប៉ុន្តែ​លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ដោះស្រាយ​ឲ្យ​ឆាប់ៗ ចំពោះ​ករណី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ជាក់ស្តែង​ដូច​បឹងកក់ និង​បុរី​កីឡា​ជាដើម​។​
VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បានទេ​។​
​ ការប្រមូលផ្តុំ​របស់​អ្នក​បឹងកក់ រហូតដល់​ម៉ោង​៩​ព្រឹក គេ​ពុំ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឃ្លាំមើល ឬ​បំបែក​ការប្រមូលផ្តុំ​នេះ​ទេ ហើយ​នៅក្នុង​ដៃ​របស់​សកម្មជន​បឹង​កក់​ចំនួន ៥២​នាក់ មាន​កាន់​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់​មួ​យ ដែល​តំណាងឲ្យ​រដ្ឋ​ទាំង​៥២​របស់​អាមេរិក និង​អ្នក​សល់​ពី​នោះ​កាន់​ទង់សាសនា​នៃ​ព្រះរាជណាចក្រ​កម្ពុជា​៕

No comments:

Post a Comment

yes