សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

ក្រុមគ្រួសារ​ជន​ជាប់​ឃុំ​ម្នាក់​ក្នុងចំណោម​២១​នាក់​ថា​កូន​គាត់​ស្វិតដៃ​ដោយសារ​ការវាយដំ​​

ក្រុមគ្រួសារ​ជន​ជាប់​ឃុំ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ​២១​នាក់​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្នើ​សុំ​កូន​របស់​ខ្លួន​ឲ្យបាន​នៅ​ក្រៅ​ឃុំ​ជាបន្ទាន់ ដើម្បី​យក​មក​ព្យាបាល​របួស​ដៃ ដែល​ត្រូវបាន​ទាហាន​ឆ័ត្រយោង​៩១១ វាយ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២ នៅ​ផ្លូវ​វ៉េងស្រេង ករណី​តវ៉ា​ប្រាក់​ឈ្នួល​កម្មករ​ ១៦០​ដុល្លារ។​
អ្នកស្រី​ ប៉ាន់ ស៊ីណា ជា​ម្តាយ​យុវជន សុគន្ធ ស​ម្ប​តិ្ត ពិ​សិទ្ធិ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា បច្ចុប្បន្ន​កូន​អ្នកស្រី​ដែល​កំពុង​នៅ​ជាប់​ឃុំ បាន​ស្វិតដៃ​ឆ្វេង និង​បង្ករ​ការឈឺចាប់​យ៉ាងខ្លាំង បន្ទាប់​ពី​ទាហាន​ឆ័ត្រយោង​លេខ​៩១១ វាយ​យ៉ាងដំណំ ហើយ​មិន​បាន​ព្យាបាល​ភ្លាមៗ​។ អ្នកស្រី សំណូមពរ​ឲ្យ​ប្រធាន​ពន្ធនាគារ​អនុញ្ញាតិ ឲ្យ​កូន​បាន​នៅ​ក្រៅ​ឃុំ «​ខ្ងុំ​យល់​ថា​ឥត​យុត្តិធម៏​ទេ​ព្រោះ​កូន​ខ្ងុំ​គ្មាន​កំហុស​អី​និង​ទៅ​ធ្វើ​បាតុកម្ម​អី​ទេ គេ​គ្រាន់​ទៅ​ថត​យក​ពត៏មាន​ប៉ុណ្ណឹង អង្វរ​សុំ​ឲ្យ​កូន​ខ្ងុំ​ឲ្យនៅ​ក្រៅ​ឃុំ​ដើម្បី​យក​មក​ព្យាបាល​បាក់ដៃ​»​។​
​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក គា សុវណ្ណ បដិសេធ​ការស្នើសុំ​នេះ ព្រោះ​លោក​បាន​នាំ​បុរស​ម្នាក់​នោះ​ទៅ​មន្ទីរពេទ្យ​ជំនាញ​ហើយ តែ​ក្រុមគ្រួសារ មិន​ព្រម​ឲ្យ​យក​ទៅ​វះកាត់ ។
​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ សាលាឧទ្ធរណ៍ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​បុរស​ទាំង​ ២១​នោះ ដោយហេតុ​ថា ការដោះលែង​នៅ​ពេល​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​ប៉ះពាល់​ដំណើរការ​សវន​ការ ខណៈ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​។​
ជន​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម  ត្រូវបាន​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់ខ្លួ​ន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​បាតុករ ដែល​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​រាជធានី​ភ្នំពេញ​កន្លងមក​៕

No comments:

Post a Comment

yes