សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 20, 2014

គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ចំណាយ​ជាង​មួយ​លាន​ដុល្លារ​ឲ្យ​សមាជិក​ខ្លួន​មុន​ថ្ងៃ​បោះឆ្នោត​​


គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​៨.២៩២​នាក់​នោះ គ្រោង​ចំណាយ​ថវិកា​ជាង​មួយ​លាន​ដុល្លារ​ឲ្យ​សមាជិក​ខ្លួន​មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង ក្រុង -​ស្រុក​-​ខណ្ឌ នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ខាងមុខ​នេះ​។​
​សេចក្តីជូនដំណឹង​របស់លោក សាយ ឈុំ ប្រធាន​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​តម្រូវឲ្យ​ប្រធាន​គណៈកម្មាធិកា​រគណប​ក្ស​រាជធានី​-​ខេត្ត ឧបត្ថម្ភ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៃ​គណបក្ស​នេះ​ម្នាក់ៗ ចំនួន​៥០០០០០​រៀល ​ឬ​ប្រហែល​ ១២៥​ដុល្លារ ពោល​នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប ចំនួន ១០៣៦៥០០​ដុល្លារ​។
​សេចក្តីជូនដំណឹង បញ្ជាក់ថា ថវិកា​នោះ​នឹង​ត្រូវ​ផ្តល់ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅមុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ពោល​មុន​ជិត​មួយ​ខែ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង ក្រុង -​ស្រុក​-​ខណ្ឌ​៕

No comments:

Post a Comment

yes