សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

គណបក្ស​​​ទាំង​ពីរ​​គ្រោង​​ជួប​​ចរចា​​គ្នា​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ​​


ក្រុមការងារ​ដែល​ចាត់តាំង​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ពិភាក្សា​គ្នា​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ ពាក់​ព័ន្ធ​នឹង​​យន្ត​ការ​បង្កើត​​គណៈកម្មកា​រ​ចម្រុះ ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ​។​
អ្នកនាំពាក្យ និង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុញ្ញឬទ្ធិ មានប្រសាសន៍ប្រាប់ VOD នៅ​សៀ​ល​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​​សង្គ្រោះ​​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ជួបចរចារ​គ្នា​ម្តងទៀត នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ពី​ការបង្កើត​យន្តការ​រៀប​ចំ​គណៈ​កម្មការ​ចម្រុះ ដែល​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើតឡើង កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក​បន្ថែមថា ការគ្រោង​ជួបចរចា​ជា​ថ្មី​ទៀត​នេះ​មិនទាន់​បាន​កំណត់​ថា​ថ្ងៃ​ណា ហើយ​នឹង​មាន​សមាសភាព​របស់​មន្ត្រី​ណា​ខ្លះ​ចូលរួម​នៅ​ឡើយ​ទេ​។​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ VOD មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ប្រធាន និង​សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលដឹកនាំដោយ​លោក ព្រុំ សុខា ​​បានទេ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្រុមការងារ​ដែល​ចាត់តាំង​ដោយ​គណបក្ស​ទាំងពីរ បានសម្រេច​គ្នា​ជា​ឯកច្ឆន្ទ​រៀបចំ​នូវ​យន្ត​ការកែទម្រង់​ការ​បោះ​ឆ្នោត ដោយ​​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ស្រប​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​នៃ​ជំនួប​​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​។ គណៈកម្មការ​ចម្រុះ​នោះ នឹង​បំពេញ​ការងារ​របស់​ខ្លួន ទៅ​តាម​មតិ​យោបល់ និង​អានុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​នានា ដើម្បី​កែលម្អ​ច្បាប់ និង​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​៕

No comments:

Post a Comment

yes