ក្នុងដំណើរបំពេញបេសកកម្មការងារនៅប្រទេសអូស្ត្រាលី លោកប្រធាន សម រង្ស៊ី លោកស្រី
ជូឡុង ស៊ូមូរ៉ា លោក អេង ឆៃអ៊ាង កញ្ញា គឹម មនោវិទ្យា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី
លោកស្រី Julie
Bishop និងជួបឥស្សរជនសំខាន់ៗនៅក្នុងស្ថាបន រដ្ឋសភា ព្រឹទ្ធសភា និង
រដ្ឋាភិបាលអូស្ត្រាលី ជាច្រើនរូបទៀត នៅទីក្រុង កង់បេរា ប្រទេសអូស្ត្រាលី ។
នៅក្នុងឱកាសដែលលោកប្រធាន សម រង្ស៊ី និងសហការី ជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានសន្យាថានឹងឃ្លាំមើលដំណើរការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា
ដោយយកចិត្តទុកដាក់ ព្រោះអូស្ត្រាលី
ចង់ឃើញប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ត្រូវបានកែទម្រង់ឲ្យមានភាពល្អប្រសើរ ។
សូមជំរាបថា
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ ភាពមិនប្រក្រតី កើត
មានកាន់តែខ្លាំងឡើងៗ ក្រោមការដឹកនាំរបស់លោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា
ជាអគ្គលេខាធិការ នៃរដ្ឋាភិបាលគណបក្សប្រជាជន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើជាឈ្នាន់សម្រាប់ការលួចបន្លំសន្លឹកឆ្នោត
បំពេញមហិច្ឆិតា គណបក្សប្រជាជននោះ ។
សម្រាប់អាណត្តិទី៥នេះ គណបក្សសង្គ្រោះជាតិ
បានទាមទារឲ្យមានការការទម្រង់ស្ថាប័នមួយ នេះជាដាច់ខាត
ដើម្បីឲ្យការបោះឆ្នោតអាណត្តិក្រោយៗទៀត មានភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈពលរដ្ឋដែលជាម្ចាស់ឆ្នោត
។
ក្នុងនោះផងដែរ នៅបន្ទាប់ពីការជជែកគ្នាជាបន្តបន្ទាប់ រវាងគណៈកម្មការចំរុះរបស់គណបក្ស
សង្គ្រោះជាតិ និងគណបក្សប្រជាជន ជាថ្មីម្តងទៀតនៅថ្ងៃទី២៤ មីនា ដើមសប្តាហ៏នេះ គណបក្ស
សង្គ្រោះជាតិ បានលើកយកប្រធានបទ
កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតជាអាទិភាពដើម្បីធានាឯករាជ្យភាព និងអព្យាក្រឹតភាពនៃការបោះឆ្នោត ជជែកជាមួយគណបក្សប្រជាជន
ចាប់ពីវេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភា ៕
No comments:
Post a Comment
yes