គណៈកម្មការកែទម្រង់បោះឆ្នោតរបស់គណបក្សទាំងពីរ ធ្វើសន្
និសីទកាសែត បន្ទាប់កិច្ចប្រជុំ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
គណៈកម្មការកែទម្រង់ការបោះឆ្នោតរបស់
គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សសង្គ្រោះជាតិ(CNRP)
នៅថ្ងៃចន្ទនេះ ឯកភាពគ្នាលើកំណែទម្រង់អង្គរៀបចំការបោះឆ្នោត(គជប)
និងយល់ព្រមសិក្សាទៅលើចំណុច១៣ផ្សេងទៀត។
ក្រោយពីជំនួប
ដែលចាប់ផ្តើមតាំងពីម៉ោង៩ព្រឹក ហើយបញ្ចប់នៅម៉ោងជាង១២នេះ
ភាគីទាំងពីរ បានចេញនូវសេចក្តី ថ្លែងការណ៍រួម
ដោយឯកភាពលើចំណុចចំនួន១៤រួមមាន ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត
និងបញ្ជីឈ្មោះអ្នក បោះឆ្នោត
រៀបចំបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ អព្យាក្រឹតភាព
និងសុចរិតភាពនៃសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ
និងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ យន្តការនៃការដោះស្រាយវិវាទ
ការសង្កេត ការណ៍បោះឆ្នោត អព្យាក្រឹតភាពនៃមន្ត្រីរាជការ
និងកម្លាំងកម្លាំងប្រដាប់អាវុធ កាលបរិច្ឆេតនៃការបោះឆ្នោត បទបញ្ជា
និងនីតិវិធីនៃការបោះឆ្នោត កែសម្រួល
និងពង្រឹងទោសបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះ
ឆ្នោតមេភូមិ និងការស្ទង់មតិ។
ភាគីទាំងពីរ
ឯកភាពគ្នាក្នុងការជួបចរចាបន្តទៀតនៅថ្ងៃទី២៤ខែមីនា។ក្នុងជំនួប
លើកទី២ កាលពីថ្ងៃទី១០ ខែមីនា គណៈកម្មការចម្រុះបក្សទាំងពីរ
បានពិភាក្សាលើការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
និងអព្យាក្រឹត្យភាព ឯករាជ្យអង្គការសង្គមស៊ីវិល
ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍រួម ឬចំណុចឯកភាពឡើយ។
គណបក្សទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន
និងបានការពារលើអំណះអំណាង ចំពោះសំណើដែលខ្លួនបានលើក។
ក្រោយមក ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី បានព្រមានផ្អាកការចរចា
បើសិនជាគណបក្សប្រជាជនកម្ពុជាមិនឆ្លើយតបជាវិជ្ជមាន ក្នុងការដាក់ គជប
ជាស្ថាប័នធម្មនុញ្ញដែលជ្រើសតាំង ដោយរដ្ឋសភាតាមសំឡេងពីរភាគបីទេ៕
No comments:
Post a Comment
yes