សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 27, 2014

ព្រះសង្ឃ និង​យុវជនបួងសួង​ព្រះអង្គ​ដង្កើ​របន្ទន់ចិត្ត​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​លោកឈុតវុទ្ធី​​

ព្រះសង្ឃ និង​យុវជន បួងសួង​ព្រះអង្គ​ដង្កើ​រ បន្ទន់ចិត្ត​មន្ត្រី​រដ្ឋាភិបាល
​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី​(រូបភាពដោយណាត​ សុភាព)

បណ្តាញ​យុវជន​កម្ពុជា និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ  នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍នេះ បាន​រៀបចំ​ពិធី​បួងសួង​នៅ​មុខ​ព្រះអង្គ​ដង្កើ​រ ដើម្បី​បន្ទន់ចិត្ត​មន្ត្រី​អាជ្ញាធរ​ឲ្យ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី ខណៈ​ដែល​ថ្ងៃនេះ ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក ដោយ​កងរាជអាវុធហត្ថ កាលពី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ស្ថិតនៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​
​ព្រះ​តេជគុណ កែវ សុមាលី មាន​ថេរ​ដីកា​ថា ការជួបជុំ​របស់​បណ្តា​ញ​យុវជន​កម្ពុជា​ប្រមាណ​ជិត​២០​នាក់ រួម​ជាមួយ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ប្រមាណ​ជា​១០​អង្គ នៅ​មុខ​ព្រះអង្គ​ដង្កើ​រ ក្នុង​គោលបំណង​ប្រារព្ធ​ពិធី​គម្រប់​ខួប​ឆ្នាំ​នៃ​ការធ្វើការ​ឃាត​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​នេះ ដើម្បីឧ​ទ្ទិសកុសល និង​បួងសួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​លោក ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ​កម្ពុជា​ឲ្យបាន​ទៅ​កាន់​សុគតិភព​។​

​លោក ឈុត វុទ្ធី ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ក្រោយ​ពី​រូបលោក និង​អ្នកកាសែត The Cambodia Daily ពីរ​នាក់ ព្យាយាម​ថត​យក​រូបភាព​គំនរ​ឈើ របស់​ក្រុមហ៊ុន Timber Green ស្ថិត​នៅ​ចំណុច​វា​លបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។ 
​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​លោក ទឹម ម៉ាឡៃ មានប្រសាសន៍​នៅ​មុខ​ព្រះអង្គ​ដង្កើ​រថា មូលហេតុ​ដែល​ក្រុម​យុវជន និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ប្រារព្ធ​ពិធី​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ គឺ​បង្ហាញ​ពី​ការតស៊ូ​របស់​វីរៈជន ដែល​ហ៊ាន​លះបង់​ជីវិត​ការពារ​ធន់​ធាន​ធម្មជាតិ គឺ​លោក ឈុត វុទ្ធី ដើម្បីឲ្យ​សាធារណៈជន​បានដឹង​។ លោក​ថា ពិធី​នេះ​ក៏​ដាស់​ស្មារតី​របស់​អ្នក​ស្រលាញ់​ធនធានធម្មជាតិ​ទាំងអស់ ឲ្យ​ចេះ​សាមគ្គី​គ្នា ជួយ​ជំរុញ​ឲ្យ​អាជ្ញាធ​ររបស់​រដ្ឋាភិបាល​បន្ត​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក ឈុត វុទ្ធី មក​ផ្តន្ទាទោស​។​
​ដោយឡែក នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​នេះ​ដែរ ក្រុម​សង្គម​ស៊ីវិល សិស្ស និស្សិត និង​សហគមន៍​ព្រៃ​ឡង់ បាន​ចេញ​សេចក្តី​ថ្លែង​ការ​បន្ត​បន្ទាប់ ព្រមទាំង​ធ្វើ​ពី​ធី​រំឭក​ខួប​ពីរ​ឆ្នាំ នៅ​កន្លែង​ដែល​ជនល្មើស​បាញ់សម្លាប់​លោក ឈុត វុទ្ធី នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង បន្ត​នីតិវិធី ស្វែងរក​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ លោក ឈុត វុទ្ធី​៕

No comments:

Post a Comment

yes