ចិន៖ បុរសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ត្រូវបាន
ចោទប្រកាន់ពីបទចាក់សំលាប់ ប្រពន្ធខ្លួន ឯង
ដោយសារតែមានជំលោះឈ្លោះប្រកែកគ្នាតឹងសរសៃក ហើយតុលាការ Nanjing Interme diate
People នៅក្នុងខេត្ត Jiangsu សំរេចកាត់ទោសប្រហារជីវិត ជនល្មើស
នេះបើយោង តាមប្រ ភពពត៌មានស៊ិនហួរ។
ជនល្មើសឈ្មោះ Ji Xingpeng
អាយុ២៥ឆ្នាំបានចាក់សំលាប់ប្រពន្ធខ្លួនឯងឈ្មោះ Qi Kexin អាយុ ២២ឆ្នាំ
នៅផ្ទះរបស់ ពួកគេក្នុងទីក្រុង Nanjing
ដោយសារតែពួកគេទាំង២បានឈ្លោះប្រកែកគ្នា តឹង សរសៃក
រហូតឈានដល់ការប្រតាយប្រតបគ្នា ព្រោះតែរឿងចចាមអារាមថា នារីជាប្រពន្ធនោះ
ក្បត់ចិត្តគាត់ ហើយទារកអាយុ៣ខែនោះមិនមែនជាកូនរបស់ជនល្មើសទេ ប៉ុន្តែក្រោយ
ការធ្វើតេស្ត DNA លទ្ធផលបង្ហាញថា ទារកនោះជាកូនពួកគេទាំង២។
តាមប្រភពពត៌មានបានអោយដឹងថា លោក Ji បានត្រលប់មកផ្ទះវិញទាំងអាការៈស្រវឹង
បានយក កាំបិតចិតផ្លែឈើចាក់លើអ្នកស្រី Qi ប្រមាណ២០ទៅ៣០កាំបិត ពេលកំពុងតែ
ឈ្លោះប្រកែកគ្នា។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែមេសា
ឆ្នាំទៅម្ល៉េះ ហើយតុលាការទើប តែចេញ សេចក្តីសំរេចកាលពីម្សិលមិញ
កាត់ទោសប្រហារជីវិត សេដ្ឋីវ័យក្មេងជំនាន់ទី២ ត្រកូល Ji។
No comments:
Post a Comment
yes