លោក វន់ ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ
ប្រព័ន្ធរងការ
បង្រ្កាបនៅមុខរោងចក្រយ៉ាកជីង។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ជនជាប់ឃុំ ២១នាក់
ដែលបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម
បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ច
នៅមុខរោងចក្រយ៉ាកជីងនិងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង
ត្រូវបាននាំខ្លួនមកទីក្រុងភ្នំពេញជាលើកដំបូងដើម្បីរងចាំបើក
សវនាការនៅថ្ងៃទី ២៥ មេសា។
លោក គា សុវណ្ណា ប្រធានពន្ធនាគារត្រពាំងផ្លុង បានថ្លែងឲ្យដឹងថា
បន្ទាប់ពីបានទទួលបទបញ្ជារពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនារនៃ
ក្រសួងមហាផ្ទៃមក
លោកបានធ្វើការបញ្ជូនជនជាប់ឃុំទាំង២១នាក់នោះបានបញ្ជូនទៅ
ភ្នំពេញហើយកាលពីម៉ោង៦ព្រឹក ដើម្បីរងចាំបើកសវនាការ នៅថ្ងៃទី
២៥ ខែ មេសា
ហើយលោកបានទទួលដឹងណឹងថាពួកគេទៅដល់ពន្ធនាគារព្រៃសរនៅម៉ោង
៩និង៣០នាទីព្រឹក។
លោកបានថ្លែងឲ្យដឹងថា
៖«ខ្ញុំមិនថាពួកគាត់នឹងត្រូវបញ្ជូនមកវិញរឺយ៉ាងណាទេវាទាក់
ទៅនិងតុលាការ
ហើយម្យ៉ាងទៀតពួកគាត់ត្រូវរងចាំបើកសវនាការសុំនៅក្រៅឃុំនៅឯ
តុលាការកំពូលថ្ងៃទី២ ខែឧសភា»។
លោក វន់ ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
និងជនជាប់ចោទទាំង ២២នាក់
ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ
និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា
នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង
នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ
១៦០ដុល្លារក្នុងមួយខែ។
អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើ
បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
សូមរម្លឹកផងដែរថា លោក វ៉ន ពៅ
ត្រូវបានតុលាការបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំចំនួន ៤
លើករួចមកហើយ៕
No comments:
Post a Comment
yes