អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ
មន្ត្រី
ម្នាក់បាននិយាយថា ក្រុមអាជ្ញាធរអាកាសយានដ្ឋាននៅប្រទេសជប៉ុន
បានធ្វើឲ្យមានភាពច្របូកច្របល់ភា្លមៗ
ដោយបានផ្លាស់ប្តូរលេខកូដសម្ងាត់សន្តិសុខមួយថ្ងៃមុនការមកដល់របស់
ប្រធានាធិបតីអាមេរិក លោក បារ៉ាក អូបាម៉ា
បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានធ្វើឲ្យជ្រុះបាត់
កំណត់ហេតុដែលមានកត់ត្រាសេចក្តីលម្អិតអំពីលេខកូដសម្ងាត់សន្តិសុខ
នោះ។
ដំណឹងនេះបានកើតឡើង
ស្របពេលដែលសន្តិសុខនៅទីក្រុងតូក្យូ
បានបង្កើនបុគ្គលិកសន្តិសុខដល់ទៅ១៦.០០០នាក់ដើម្បីត្រៀមជាមុន
សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បារ៉ាក់ អូបាម៉ា
ដែលជាទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក
ទើបមានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
មន្ត្រីក្រសួង ដឹកជញ្ជូនម្នាក់បាននិយាយថា បុគ្គលិកម្នាក់នៃក្រុមហ៊ុនអាកាសចរណ៍ Skymark នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ បានបាត់ក្រដាសកំណត់ត្រាលេខកូដសន្តិសុខមួយសន្លឹកកាលពីថ្ងៃត្រង់ ថ្ងៃអាទិត្យ ។
មន្ត្រីក្រសួង ដឹកជញ្ជូនម្នាក់បាននិយាយថា បុគ្គលិកម្នាក់នៃក្រុមហ៊ុនអាកាសចរណ៍ Skymark នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ បានបាត់ក្រដាសកំណត់ត្រាលេខកូដសន្តិសុខមួយសន្លឹកកាលពីថ្ងៃត្រង់ ថ្ងៃអាទិត្យ ។
ក្រដាសកំណត់ត្រានេះ ត្រូវបានរកឃើញនៅលើកម្រាលឥដ្ឋនៅកន្លែងចាកចេញដំណើរ ប្រហែលកន្លះម៉ោងក្រោយពីវាបានបាត់។
មន្ត្រីនេះ បាននិយាយថា ក្រសួងដឹកជញ្ជូន បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ Skymark នេះ ដែលគ្រប់គ្រងអាកាសចរណ៍ឲ្យផ្លាស់ប្តូរលេខកូដសម្ងាត់សន្តិសុខ ជាបន្ទាន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ណាមួយដល់សន្តិសុខ។
បណ្តាញសារព័ត៌មានក្នុងតំបន់បាននិយាយថា មួយភាគបីនៃកងកម្លាំងប៉ូលិសនៅទីក្រុងតូក្យូត្រូវបានដាក់ឲ្យការពា សន្តិសុខសម្រាប់ដំណើទស្សនកិច្ចនេះដែលមានរយៈ២ថ្ងៃដែលចាប់ផ្តើមនៅ ថ្ងៃពុធ។
លោក បារ៉ាក អូបាម៉ា គ្រោងនឹងចាកពីទីក្រុងតូក្យូឆ្ពោះទៅកាន់ទីក្រុសេអ៊ូលនៅព្រឹកថ្ងៃសុក្រ៕
No comments:
Post a Comment
yes