សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 8, 2014

លោក​សមរង្ស៊ីនិង​លោក​កឹមសុខា​ដឹកនាំ​អ្នកគាំទ្រ​ជិត​១​ម៉ឺន​នាក់​ហែ​ក្បួន​នៅ​សៀមរាប​


លោក​សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅព្រឹកថ្ងៃ ព្រហស្បតិ៍​នេះ​ ដឹកនាំ​អ្នកគាំទ្រ​ជិត​១០០០០​នាក់ ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ​ នៅ​ក្រុង​សៀមរាប​។​

លោក សម រង្ស៊ី និងលោក​កឹម សុខា ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន ​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ហើយ​បាន​ចាប់ផ្តើម​ចេញ​ហែ​ក្បួន​នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ​។​ក្នុងពេល​ជួបជុំ ​អ្នកគាំទ្រ​មុន​ហែ​ក្បួន​ លោក សម រង្ស៊ី ថ្លែង​ប្តេជ្ញា​ថា លោក​នឹង​យក​ចំណូល ដែលបាន​ពី​អង្គរវត្ត​ទៅ​ជួយ​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​ធូរធា​។

លោក រិះគន់ថា ដោយសារអាជ្ញាធរ​ពុករលួយ នាំឲ្យ​ប្រជាពលរដ្ឋ​នៅ​សៀមរាប​មាន​ជីវភាព​ធូរធា តែ​នៅ​ទី​រួម​ខេត្ត ចំណែកនៅ​តំបន់​ជនបទ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​។​



ការឃោសនា​បោះឆ្នោត​ជ្រើ​សរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ អាណត្តិ​ទី​២នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​១៦​ឧសភា​។ ក្នុងចំណោម​គណបក្ស​ទាំង​៥​ដែល​ចុះ​ឈ្មោះប្រកួត ប្រជែង​នោះ មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ទេ ដែល​ហែ​ក្បួន​ឃោសនា​ជា ទ្រង់ទ្រាយ​ធំ ចំណែក​គណបក្ស​ផ្សេងៗ​ទៀត គ្រាន់​តែ​ជួប​ប្រជុំ​ជា​មួយ​អង្គ​បោះឆ្នោត​តាម​ស្នាក់ការបក្ស ឬនៅ​ទីតាំង​ឯកជន​តែ​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes