សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 22, 2014

​លោក​ប្រា​យុទ្ធ​ដើរ​ដល់​ផ្លូវបំបែកខណៈ​ការចូលនិវត្តន៍​ជិត​មក​ដល់​​

លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា

បញ្ជី​មួយ​របស់​ក្រសួង​ការពារជាតិ​ថៃ​ត្រូវបាន​ផ្សព្វផ្សាយ ដោយ​មាន​រាយ​ឈ្មោះ​មន្ត្រី​ជាច្រើន​ជិត​ចូលនិវត្តន៍ ក្នុងនោះ​ក៏​មាន​មេដឹកនាំ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា និង​អនុប្រធាន​របស់​គាត់​ផងដែរ​។​

​ខណៈ​ដែល​នេះ​គ្រាន់តែ​ជា​សេចក្ដីប្រកាស​ព័ត៌មាន​ធម្មតា គេ​នៅ​ចាំ​មើល​ថា តើ​នឹង​មាន​បញ្ជី​ផ្សេង​ទៀត​នឹង​ត្រូវ​ផ្សព្វផ្សាយ​មុន​ថ្ងៃទី​៣០​ខែ​កញ្ញា ជា​ថ្ងៃ​បិទ​បញ្ចប់​ឆ្នាំសារពើពន្ធ ដែរឬទេ ដើម្បី​ពន្យារ​ការ​បម្រើ​ការងារ​របស់​សមាជិក​សំខាន់ៗ​នៅក្នុង​ក្រុមប្រឹក្សា ​ជាតិ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព​។​
​ក្នុងចំណោម​ឈ្មោះ​មនុស្ស​ប្រមាណ​៤០០​នាក់​នៅក្នុង​បញ្ជី​នោះ មាន​១១៧​នាក់​ជា​មន្ត្រី​កងទ័ព​។​
​ជាមួយគ្នា​នឹង​ការចូល​និវត្តន៍​របស់​លោក​ប្រា​យុទ្ធ នៅ​ថ្ងៃ​៣០ ខែ​កញ្ញា​ខាង​មុខ​នេះ សមាជិក​សំខាន់ៗ​នៃ​ក្រុមប្រឹក្សា​ជាតិ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព ក៏​នឹង​ដល់​ពេល​ចូល​និវត្តន៍​ផងដែរ ក្នុងនោះ​មាន​មេបញ្ជាការរង Thanasak Patimapakorn ប្រធាន​រដ្ឋបាល និង​មេបញ្ជាការ​កងទ័ពជើងទឹក និង​ជើង​អាកាស​ផងដែរ​។​



​យោងតាម​អ្នកសង្កេតការ​នយោបាយ​ឲ្យដឹងថា អាច​នឹង​មាន​សេណា​រី​យ៉ូ​៣​។​ ទីមួយ ក្នុង​ចំណោម​ពួកគេ​ទាំង​ពីរ​នាក់ លោក​ឧត្តម​ប្រាយុ​ទ្ធ​អាច​បន្ត​ស្ថិតនៅ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រក្សា ​សណ្ដាប់ធ្នាប់ និង​សន្តិភាព ដែល​គាត់​អាច​បន្ត​ដឹកនាំ​រៀបចំ​រដ្ឋាភិបាល​ថ្មី​នៅ​ដើម​ខែ​កញ្ញា​។​ ​ទី​ពីរ គាត់​នឹង​ត្រូវ​ចូលនិវត្តន៍​ពី​មេបញ្ជាការ​កងទ័ព ឬ​អាច​បន្ត​ការងារ​របស់​គាត់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រក្សា​ សណ្ដាប់ធ្នាប់ និង​សន្តិភាព​​ និង​សេណា​រី​យ៉ូមួ​យ​ទៀត គឺថា ឧត្តមសេនី​ប្រយុទ្ធ​អាច​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដោយ​ខ្លួនឯង ទន្ទឹមពេល​នឹង​ក្រុមប្រឹក្សា​ជាតិ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព​កាន់តែ​កើន​ប្រជាប្រិយភាព​៕

No comments:

Post a Comment

yes