លោកអនុប្រធាន កឹម សុខា នៅរសៀលនេះ បានជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស ។
ក្នុងជំនួបជាមួយ ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោកអនុប្រធាន កឹម សុខា បានជម្រាបជូន ឯកអគ្គរាជទូត អំពីព្រឹត្តិការណ៏ដែលបានកើតឡើងកាលពីសប្តាហ៏មុន រួមទាំងអំពើហិង្សាមកលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ។
ជាមួយគ្នានោះ ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានគូសបញ្ជាក់សារជាថ្មីនូវសេចក្តីថ្លែងការណ៏របស់សហភាអឺរ៉ុបកាលពីថ្ងៃទី ២៧ តុលា ដែលបានអំពាវនាវអោយអាជ្ញាធរមានសមត្ថកិច្ច ធានាឲ្យបាននូវសុវត្ថិភាពរបស់តំណាងរាស្ត្រទាំងអស់ ដែលបានជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ និងនាំយកអ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សានេះ ទៅកាត់ទោសតាមផ្លូវច្បាប់ ។
No comments:
Post a Comment
yes