សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 26, 2015

តំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ត្រូវបានគណបក្សជ្រើស រើសជាអ្នកនាំពាក្យរដ្ឋសភា

ដោយ៖វីរជន

លោក យ៉ែម បុញ្ញាប្ញទ្ធិ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង និងជាប្រធាន​គណៈ​កម្មការទី៧ នៃរដ្ឋសភា ត្រូវបានគណបក្សសម្រេចក្នុងការជ្រើសរើសជាអ្នកនាំពាក្យនៃរដ្ឋ សភា ស្របតាមស្មារតីនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៏ នៃរដ្ឋសភា កាលពីថ្ងៃ ទី២៣ វិច្ឆិកា ពីការបង្កើតអ្នកនាំពាក្យរដ្ឋសភា នីតិកាលទី៥ ។

សេចក្តី​សម្រេច​បង្កើត​អ្នកនាំពាក្យ​ នៃរដ្ឋសភា មានចំនួន៣​រូប ១​រូប​គឺ​អគ្គលេខាធិការ​ រដ្ឋសភា ជា​អ្នកនាំ​ពាក្យ​រដ្ឋសភា ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល ចំណែក​២​រូប​ទៀត​ មក​ពី​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅក្នុងរដ្ឋសភា ដែលគណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសលោក យ៉ែម បុញ្ញាប្ញទ្ធិ ក្នុងនាម លោក ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាគណៈកម្មាធិការអចិន្ត្រៃយ៏ នៃរដ្ឋសភា​ស្រាប់ផងនោះ ។


គួរជំរាបថា​ លោក យ៉ែម បុញ្ញាប្ញទ្ធិ ជានិច្ចជាកាល ត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្ត ក្នុង​បេសកកម្មការងារ ដើម្បីឆ្លើយតបតម្រូវការរបស់គណបក្ស ពិសេសបេសកកម្មការងារ សម្រាប់ ជាតិ​ និងប្រជាពលរដ្ឋ ព្រមទាំងការងារការទូតជាអន្តរជាតិផងដែរ ៕ 

No comments:

Post a Comment

yes