ដោយ៖វីរជន
គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីជួបប្រជុំថ្នាក់ដឹកនាំ ថ្នាក់ជាតិ និងថ្នាក់ខេត្ត កាលពីថ្ងៃទី២៤ វិច្ឆិកា
សម្រេចក្នុងការចាត់តាំងថ្នាក់ដឹកនាំ ចុះជួប បន្យល់ និងផ្សព្វផ្សាយព័ត៌មាន
គោលនយោបាយគណបក្ស ដល់ថ្នាក់មូលដ្ឋាន ដែលនេះគឺជាដាក់ចេញ នូវផែនការ
យុទ្ធសាស្ត្រនយោបាយរយៈពេលខ្លី របស់គណបក្ស ស្របតាមស្ថានភាពនយោបាយបច្ចុប្បន្ន ។
លោកប្រធាន
ស្តីទី កឹម សុខា ក្នុងលិខិតចុះហត្ថលេខា នៅថ្ងៃទី២៥ វិច្ឆិកា បានចាត់តាំងជាបន្ទាន់នូវក្រុមការងារថ្នាក់ជាតិ
ដើម្បីផ្សព្វផ្សាយនូវផែនការ យុទ្ធសាស្ត្រនយោបាយ ដល់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ខេត្ត
រាជធានី នៅទូទាំងប្រទេស ។
ក្នុងនោះ
ថ្នាក់ដឹកនាំគណបក្ស ដែលត្រូវបានលោកប្រធាន ស្តីទី កឹម សុខា ចាត់តាំងរួមមាន លោក អេង
ឆៃអ៊ាង លោក យ៉ែម បុញ្ញាប្ញទ្ធិ លោក យឹម សុវណ្ណ លោក គឹមសួរ ភីរទ្ធិ លោក ម៉ៅ
មុន្នីវណ្ណ និងលោក សុន ឆៃ សម្រាប់សមាជិកបម្រុង ត្រូវបានផ្តល់សេចក្តីទុកចិត្តជូនលោក
អ៊ូ ច័ន្ទប្ញទ្ធិ ។
ចំណែកក្រុមគោលដៅ
គឺជាក្រុមការងារ និងក្រុមទ្រទ្រង់ រាជធានី ខេត្ត ជាក្រុមប្រឹក្សា និងគណៈ
កម្មាធិការប្រតិបត្តិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំង ក្រុមប្រឹក្សាឃុំ
សង្កាត់ក្នុងទីរួមខេត្ត ៕
No comments:
Post a Comment
yes