ដោយ៖វីរជន
លោកប្រធាន សម រង្ស៊ី ក្រោយវិលពីប្រទេសបារាំងនៅថ្ងៃនេះ រូបលោកនិងចុះចតនៅទីក្រុងបាង កក ប្រទេសថៃ ដើម្បីជួប និងសួរសុខទុក្ខ ពិនិត្យមើលស្ថានភាពជំងឺរបស់លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលកំពុងសំរាកព្យាបាលនៅទីនោះ រយៈពេលជាង១សប្តាហ៏មកហើយ ក្រោយការប្រើហិង្សាយ៉ាងឃោរឃៅ ព្រៃផ្សៃ ពីសំណាក់ក្រុមបាតុករ ដែលគាំទ្រគណបក្សប្រជាជន កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ ។
រយៈពេលជាង១សប្តាហ៏ ស្ថានភាពជំងឺរបស់អ្នកតំណាងរាស្រ្តគណ បក្សសង្គ្រោះជាតិ ទាំង២រូប មិនទាន់ស្រាកស្រាននៅឡើយទេ ព្រោះត្រូវបន្តការវះកាត់ និងដាមដានស្ថានភាពជំងឺជាបន្តបន្ទាប់ ពីសំណាក់គ្រូពេទ្យជំនាញ ដោយហេតុថា លោក គង់ សភា រងរបួសធ្ងន់ដោយការវះកាត់និងតការបាក់ឆ្អឹងខ្ទង់ច្រមុះ វះកាត់ត្រចៀក និងបញ្ហាចង្កេះធ្ងន់ធ្ងរ ដែលមិនអាចកំរើក ឬ ក្រោកដើរបាន រួមទាំងបញ្ហាផ្នែកក្បាល ដែលពាក់ព័ន្ធនិងប្រព័ន្ធសរសៃប្រសាទផងដែរ ដែលត្រូវក្រុម បាតុការទាំងនោះ ទាត់រូបលោកជាច្រើនជើងខ្ទប់និងរថយន្តរបស់លោក ។
ដោយឡែក លោក ញ៉យ ចំរើន រងរបួសបាក់ដៃស្តាំចំនួន៣កំណាត់អបដែក វះកាត់យកឆ្អឹងបាក់ក្រោមភ្នែក និងការតាមដានភ្នែក ដែលកំពុងស្រវាំងក្រោយការប្រើហិង្សាពីសំណាក់ក្រុមបាតុរបស់គណបក្សប្រជា ជន បញ្ហាឆ្អឹងជំនីធ្ងន់ និងគ្រាំដើមទ្រូងដែលត្រូវក្រុមបាតុករ ទាត់ធាក់ និងទន្ទ្រាំលើ ដែលទាំងលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវចំណាយពេលវេលា សម្រាប់ការសំរាកព្យាបាលជំងឺ និងរបួស ក្រោមស្នាដៃក្រុមបាតុករដៃឆៅ របស់បក្សប្រជាជន នៅមន្ទីរពេទ្យប្រទេស ថៃរយៈពេលយូរ ។
ដោយឡែក លោកប្រធាន សម រង្ស៊ី ក្រោយការជួបសួរសុខទុក្ខលោក គង់ សភា និងលោក ញ៉យ ចំរើន នៅមន្ទីរពេទ្យទីក្រុងបាងកក ប្រទេស ថៃ រូបលោកក៏និងជួបពិភាក្សាការងារជាមួយលោកអនុប្រធាន កឹម សុខា នៅទីនោះផងដែរ បន្ទាប់មកពួកគាត់និងចាប់ដៃគ្នាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។
តាមគំរោង លោកប្រធាន សម រង្ស៊ី និងវិលមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៧និង៣៥នាទី យប់ថ្ងៃទី០៣ ខែវិច្ឆិការនេះ ដើម្បីដោះស្រាយបញ្ហាស្ថានភាពនយោបាយដែលកំពុងឡើងកំដៅ ។
លោកប្រធាន សម រង្ស៊ី បានធ្វើការប្រកាសជាសាធារណៈថា ក្រោយវត្តមានរបស់លោកមកដល់ ប្រទេសកម្ពុជា សារៈសំខាន់ និង ភាពចាំបាច់ គឺវប្បធម៍សន្ទនា ដែលរូបលោកនិងនៅតែរក្សាបន្ត ដើម្បីស្ថេរភាពនយោបាយ សង្គម ពិសេសសម្រាប់ជាប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការឡើងកំដៅនយោបាយក្នុងប្រទេសកម្ពុជាពេលនេះ និងបញ្ចប់ទៅវិញក្រោយវត្តមានរបស់លោកប្រធាន សម រង្ស៊ី ។ លោកប្រធាន សម រង្ស៊ី ក្នុងភារៈជាប្រធានក្រុមសម្លេងភាគតិចក្នុងរដ្ឋសភា និងជួបជជែក រកដំណោះស្រាយជាតិ សម្រាប់ផ្លូវប្រសើរមួយជាមួយប្រធានក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភា ដែលដឹកនាំដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ជានេះទៅទៀត ការជួបសន្ទនា ជាមួយប្រធានគណបក្សប្រជាជន លោក ហ៊ុន សែន ដើម្បីបញ្ចប់ ការឡើងកំដៅនយោបាយ និងការគោ រពស្មាតីនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន៧ប្រការ ដើម្បីដំណោះស្រាយនយោ បាយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ក៏ដូចជាសេច ក្តីថ្លែងការណ៏រួមរវាងគណបក្សទាំងពីរកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០ ១៥នេះផងដែរ ដែលមានចំនួន៧ចំណុច ។
វប្បធម៌សន្ទនា មានសារសំខាន់បំផុត ដើម្បីដំណោះស្រាយជាតិ ដោយបញ្ចប់នូវវប្បធម៌ហិង្សា ដែលមិនបានឆ្លើយតប និងផ្តល់ផលវិជ្ជាមាន ឬប្រយោជន៏ណាមួយដល់ពលរដ្ឋ និងប្រទេសជាតិ សម្រាប់ការរីកចំ រើន និងអភិវឌ្ឍន៏ជាតិ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យពេញ លេញពិតប្រាកដនៅកម្ពុជា ៕
No comments:
Post a Comment
yes