ដោយ៖ វីរជន
នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម ក្រោយមើលឃើញការប្រកាសរបស់លោកប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជា ប្រិយភាព ពីការលើកពេលក្នុងការវិលមកកាន់មាតុប្រទេសវិញ កាលពីរាត្រីថ្ងៃ ទី១៦ វិច្ឆិកា លោកថានេះគឺជាភាពឆ្លាយវៃរបស់មេដឹកនាំ ។
ភាពឆ្លាតវៃរបស់មេដឹកនាំត្រូវបានលោក ប្រ៊ែត អាដាម បង្ហាញថា គឺលោក ប្រធាន សម រង្ស៊ី ធ្វើ ដើម្បីជាការចៀសវាង អំពើហិង្សាដែលអាចកើតឡើងនៅពេលយប់ បន្ទាប់ពីរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន បានបង្កើតគម្រោងទ្រង់ទ្រាយធំ ដើម្បីចាប់ខ្លួនលោកប្រធាន សម រង្ស៊ី ដាក់ពន្ធនាគារ នៅពេលលោកមកដល់ប្រទេសកម្ពុជា ភ្លាមនោះ ។
លោក ប្រ៊ែដ អាដាម បានបញ្ជាក់ទៀតថា ការវិលវិញ របស់លោកប្រ ធាន សម រង្ស៊ី នៅពេលថ្ងៃ គឺជារឿងល្អបំផុត ដើម្បីផ្ត់ឱកាសខ្ពស់ អោយអ្នកសារព័ត៌មាន មន្ត្រីអង្គការសិទ្ធមនុស្សជាតិ និងអន្តរជាតិ តំណាងអង្គការសហប្រជាជាតិ មន្ត្រីការទូត បានឃ្លាំមើល និង តាម ដានយកព័ត៌មាន នៅពេលលោកប្រធាន សម រង្ស៊ី វិលមកដល់មាតុ ប្រទេស ក៏ដូចជាសាក្សីមួយដ៏សំខាន់ផងដែរ ប្រសិនបើមានអំពើហិង្សាណាមួយកើតឡើងលើលោកប្រធាននោះ ។
នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម បញ្ជាក់ទៀតថា លោក ហ៊ុន សែន ពេលនេះ បានបង្កើតកំហុសមួយដ៏ធំថ្មីទៀត ចំពោះការធ្វើទុក្ខបុកម្នេញ លោក ប្រធាន សម រង្ស៊ី នៅមុនពេលកិច្ចប្រជុំអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ វិច្ឆិកានេះ ។ លោកបន្ត ថា ក្នុងនោះប្រកដណាស់ ប្រទេសជាសមាជិកអាស៊ាន នឹងអាចលើក យកបញ្ហាកម្ពុជា ទៅជជែកនៅកិច្ចប្រជុំអាស៊ាន ពីព្រោះប្រទេសជាសមាជិក ធុញថប់នឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើបាបបក្សប្រឆាំង ។
គួរជំរាបជូនថា ទាក់ទងនឹងការចោទប្រកាន់ និងការចេញដីកាចាប់ខ្លួនលោកប្រធាន សម រង្ស៊ី ទាំងសហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ស្ថាប័នសង្គមស៊ីវិលជាតិ និងអន្តរ ជាតិជាច្រើនទៀត សុទ្ធតែចាត់ទុកករណីនេះ ជារឿងនយោបាយសុត សាត ហើយ ទទូចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទម្លាក់ចោល បទចោទប្រកាន់មកលើលោកប្រធាន សម រង្ស៊ី ។
ដោយក្នុងនោះ សូម្បីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក ថូននើ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក៏បានថ្លែងទៅកាន់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោនថា ការចេញដីកាតាមចាប់ខ្លួនលោកប្រ ធាន សម រង្ស៊ី គឺបង្ហាញឲ្យគេឃើញរឹតតែច្បាស់ អំពីឥទ្ធិពលរបស់អ្នកនយោបាយ ទៅលើប្រព័ន្ធតុលាការនៅកម្ពុជា ។
រីឯអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានទទូចឲ្យម្ចាស់ជំនួយជំ រុញទៅរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ទម្លាក់ចោល បទចោទលើលោកប្រធាន សម រង្ស៊ី និងជំរុញឲ្យលោក ហ៊ុន សែន បញ្ចប់នូវការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងទៅនឹងអ្នកនយោបាយគណបក្សប្រឆាំងផងដែរ ។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានជំរុញឲ្យរដ្ឋសភា ប្រគល់សមាជិកភាពសភា និងអភ័យឯកសិទ្ធិសភា ទៅលោកប្រធាន សម រង្ស៊ី វិញដែរ ។ ក្នុងនោះ សហរដ្ឋអាមេរិក ក៏បានទទូច ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ដកចេញនូវដីកាតាមចាប់ខ្លួនលោកប្រធាន សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ ដែលសហរដ្ឋអាមេរិក លើកឡើងថា ករណីនេះបានកើតឡើងរយៈពេល៧ឆ្នាំមកហើយ ហើយវាក៏ត្រូវបានរលត់ចាប់តាំងពីមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានលើកលែងទោស កាលពីឆ្នាំ២០១៣មកម្លេះ ៕
No comments:
Post a Comment
yes