ដោយ៖វីរជន
គណៈប្រតិភូនៃរដ្ឋសភា នៅថ្ងៃទី០៧ វិច្ឆិកា
២០១៥នេះ បានអញ្ជើញទៅសួរសុខទុក្ខ និងពិនិត្យ មើលស្ថានភាពជំងឺរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក គង់ សភា និងលោក ញ៉យ ចំរើន នៅមន្ទីរពេទ្យប៉ាយាថៃ២ នាទីក្រុងបាងកក ប្រទេសថៃ
ដែលត្រូវបានក្រុមបាតុករឃោរឃៅ ព្រៃផ្សៃ គាំទ្រគណបក្សប្រជាជន ប្រើអំពើហិង្សា
កាលពីថ្ងៃទី២៦ តុលា កន្លងទៅថ្មីៗនេះ ។
នៅក្រោយអំពើហិង្សាដ៏ព្រៃផ្សៃ មកលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក គង់ សភា និងលោក ញ៉យ ចំរើន រងរបួសធ្ងន់ គណបក្សសង្គ្រោះជាតិ បានធ្វើបញ្ជូនពួកគាត់ជាបន្ទាន់មកសំរាកព្យា
បាលជំងឺនៅប្រទេសថៃ ។
ក្នុងនោះ លោក គង់ សភា
រងរបួសធ្ងន់ដោយវះកាត់និងតការបាក់ឆ្អឹងខ្ទង់ច្រមុះ វះកាត់ត្រចៀក និងបញ្ហាចង្កេះធ្ងន់ធ្ងរ
ដែលមិនអាចកំរើក ឬ ក្រោកដើរបាន រួមទាំងបញ្ហាផ្នែកក្បាល
ដែលពាក់ព័ន្ធនិងប្រព័ន្ធសរសៃប្រសាទ ។
ដោយឡែក លោក ញ៉យ ចំរើន
រងរបួសបាក់ដៃស្តាំចំនួន៣កំណាត់អបដែក វះកាត់យកឆ្អឹងបាក់ក្រោមភ្នែក
និងការតាមដានភ្នែក បញ្ហាឆ្អឹងជំនីធ្ងន់ និងគ្រាំដើមទ្រូងដែលត្រូវក្រុមបាតុករ
ទាត់ធាក់ និងទន្ទ្រាំលើ ដែលទាំងលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវចំណាយពេលវេលា
សម្រាប់ការសំរាកព្យាបាលជំងឺ និងរបួស រយៈពេលយូរ ព្រោះរហូតមកទល់និងពេលនេះ ពួកគាត់គ្រាំទ្រូងខ្លាំងនៅត្រចៀកស្តាប់មិនទាន់ឮច្បាស់
។
ក្រោយអំពើហិង្សាដ៏ឃោរឃៅ ព្រៃផ្សៃនេះកើតឡើង
គណបក្សសង្គ្រោះជាតិ បណ្តាស្ថានទូត អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
សភាសិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្តីថ្លែងការដោយថ្កោលទោស
និងអោយអាជ្ញាធរត្រូវចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងយកមកផ្ទន្ទាទោសទៅតាមផ្លូវច្បាប់
។
បន្ទាប់មកលោក ហ៊ុន សែន
ក៏បានចេញមុខអំពាវនាវជាថ្មី ដោយលើកឡើងថា យល់ល្អអ្នកដែលបានប្រើអំពើហិង្សា លើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
ចេញមកសារភាពទើបប្រសើរ ដែលជាភាសារ ចាស់ៗតែងប្រើវៃហើយអោយនំស៊ីក្រោយ ។
ក្រោយការអំពាវនាវរបស់លោក ហ៊ុន សែន ដូចនេះ នៅរសៀលថ្ងៃទី០៣ វិច្ឆិកា
ជន់ដៃដល់ចំនូន៣រូប ដែលរួមមាន ទី១ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ
នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ
ភេទប្រុស នៅភូមិ៥ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៌ ខេត្តព្រៃវែង និងទី៣ ឈ្មោះ សុត
វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
ខេត្តកណ្តាល បានចេញមុខមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត
ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្រ្ត របស់ក្រសួងមហាផ្ទៃ
ហើយក៏ត្រូវបានបញ្ជូនទៅតុលា នៅថ្ងៃទី០៤ ដើម្បីសួរចំលើយ ។ ក្រោយការសាកសួរ និងស្តាប់ចំលើយសារភាពហើយ
នៅល្ងាចថ្ងៃដដែល តុលាការបានសម្រេចឃុំខ្លួន ជនទាំង៣រូបនោះ ដាក់ពន្ធនាគារព្រៃស
ដោយចោទប្រកាន់ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
តាមមាត្រា២១៨ និង៤១១នៃក្រមព្រហ្មទណ្ឌ ។
យ៉ាងណាក៏ដោយ បើយោងតាមរយៈវីដេអូ
ដែលត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook មានជនដៃដល់ច្រើននាក់ផ្សេងទៀត
ដែលបានប្រើអំពើហិង្សាមកលើអ្នកតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក
ញ៉យ ចំរើន ដូចនេះសមត្ថកិច្ចត្រូវតែ បន្តតាមចាប់ជនទាំងនេះ
រួមទាំងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់
និងបញ្ចប់វប្បធម៌ហិង្សារបៀបនេះបន្តទៀត ទាំងមកលើអ្នកតំនាងរាស្រ្ត និងប្រជាពលរដ្ឋ
នៅក្នុងសង្គមកម្ពុជា ៕
No comments:
Post a Comment
yes