ដោយ៖យ៉ន លីណេត
គណបក្សសង្គ្រោះជាតិ បានបោះមួយជំហានទៅមុខក្នុងរយៈពេលដ៏ខ្លី
តែមួយជំហាន របស់គណបក្សសង្គ្រោះជាតិ ជាជំហានដែលប្រុងប្រយ័ត្ន ក្នុងដំណើរវែងឆ្ងាយប្រកបដោយភាពរឹងមាំ
ពិតប្រាកដ និងពោរពេញ ទៅដោយកម្លាំងសាមគ្គីមូលដ្ឋានដ៏ខ្លាំងក្លា ពីប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត
ដើម្បីនាំមកនូវការផ្លាស់ប្តូរនៅពេលខាងមុខ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា
ប្រជាពលរដ្ឋត្រូវរួមគ្នាជាធ្លុងមួយ ក្នុងនាមជាខ្មែរ ដែលពោរពេញទៅដោយសក្តានុពល នៃការសាមគ្គី
គំនិត ឆន្ទៈ ឧត្តមគតិ និងគោលបំណងរួមមួយ គឺរួមគ្នាសង្រ្គោះជាតិខ្មែរ ដោយបង្កើតនូវភាព
អស្ចារ្យមួយសម្រាប់មូលដ្ឋានគ្រឹះរបស់អ្នកប្រជាធិបតេយ្យ ក្នុងការជំរុញឲ្យមានការចូលរួម
ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យរួមចំណែកបំពេញកាតព្វកិច្ច ក្នុងការកសាង និងអភិវឌ្ឍសង្គមមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់
។
លោកបានបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានពុះពារគ្រប់ឧបសគ្គ
ទើបទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋ លើគោលនយោបាយ លើការគ្រប់គ្រងដឹកនាំ
ក្នុងគោលបំណងធ្វើកំណែទម្រង់រដ្ឋ ដើម្បីផលប្រយោជន៍ប្រជាជាតិ តាមរយៈការខិតខំ សាមគ្គីរបស់ក្រុមដឹកនាំ
ការបណ្តុះមនសិការជាតិ ក្នុងការចូលរួមចំណែកពីប្រជាពលរដ្ឋម្នាក់ៗ ដែលជាចលករ និងជាសមាជិកសង្គម
។
លោកបានបន្ថែមទៀតថា ការពង្រឹង និងបណ្តុះបណ្តាល របស់គណបក្សសង្គ្រោះជាតិ
ដល់រចនាសម្ព័ន្ធក្រុមដឹកនាំមូលដ្ឋាន គឺជាកត្តាចាំបាច់មួយ និងជាមូលដ្ឋានគ្រឹះដែលនាំទៅរកភាពជោគជ័យ
តាមរយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ សន្តិវិធី និងយុត្តិធម៌ ។ ជាពិសេស ក្នុងនាមជាអ្នកដឹកនាំ
ត្រូវបណ្តុះបណ្ដាលអ្នកដឹកនាំ ដែលជាអ្នកបន្តវេនជំនួស ដែលមានភាពមោះមុត អង់អាច ក្លាហាន
នៅតាមមូលដ្ឋាន ដែលជារបាំងការពារដ៏ប្រសើរជាទីបំផុតសម្រាប់ការឆ្លើយតបទៅនិងការកសាងជំនឿចិត្តឲ្យថ្នាក់ដឹកនាំជាតិ
មួយជំហានម្តង មួយជំហានម្ដង ពុះពារគ្រប់ឧបសគ្គជាមួយគ្នា ដើម្បីចូលរួមធ្វើកំណែទម្រង់ទាំងផ្ទៃក្នុងគណបក្ស
ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ។
គួរបញ្ជាក់ថា ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាប្រចាំនេះហើយ
ដែលជម្រុញឲ្យសកម្មជន និងប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព ដើម្បីជម្រុញ ឲ្យមានការផ្លាស់
ប្តូរមួយយ៉ាងឆាប់រហ័ស តាមរយ:ការកែប្រែផ្នត់គំនិតរបស់ពួកគេ ៕
No comments:
Post a Comment
yes