លោក រ៉ុង ឈុន លើកពេលទៅមើលការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកមេមត់ ខេត្តកំពង់ចាម ដោយចូលរួមកាន់មរណៈទុក្ខជាមួយក្រុមគ្រួសារ នៃសព ដែលបានស្លាប់ដោយការរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលដឹកនាំដោយលោក រ៉ុង ឈុន បានលើក ក្រុមគណះប្រតិភូសមាគម
គ្រូបង្រៀនកម្ពុជាឯករាជ្យ និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចុះទៅពិនិត្យមើលការបោះបង្គោល
ព្រំដែន កម្ពុជា វៀតណាម ជាពិសេសបង្គោលព្រំដែនលេខ១០៩ដែលស្ថិតនៅឃុំដា ស្រុកមេមត់ ខេត្ត
កំពង់ចាម នៅថ្ងៃទី២៤ ខែវិច្ឆិកានេះក៏ប៉ុន្តែ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ដោយសារតែចូលរួម
កាន់ទុក្ខដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត និងរងរបួស ក្នុងឧបទ្ទវហេតុជាន់គ្នានៅស្ពានកោះពេជ្រ
នៃតំបន់កោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
និងអកអំបុក។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន បានអោយ ដឹងថា
ចំពោះការចុះទៅពិនិត្យមើលការបោះបង្គោលព្រំដែននៅស្រុក មេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី២៤ វិច្ឆិកា គឺត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ដោយសារតែមានឧបទ្ទវហេតុនៅស្ពានកោះពេជ្រ
ធ្វើអោយ ប្រជាពលរដ្ឋខ្មែរស្លាប់រាប់រយនាក់ហើយលោកត្រូវចូលរួមកាន់ទុក្ខជាមួយក្រុមគ្រួសារ
ជនរងគ្រោះ៕
No comments:
Post a Comment
yes