ព្រះមហាក្សត្រខ្មែរលើកលែងទោស
ដល់ជនជាតិថៃ ដែលឆ្លងដែនខុសច្បាប់
បន្ទាប់ពីកាស៊ីត ភារម្យ មកទស្សនៈកិច្ចនៅកម្ពុជា
..............
ជនជាតិថៃ៣នាក់ដែលឆ្លងដែនខុសច្បាប់ចូលដីខ្មែរ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានតុលា
ការខេត្តសៀមរាប កាត់ទោសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ត្រូវបានព្រះមហាក្សត្រខ្មែរ សម្តេចព្រះ
បាទនរោត្តម សីហមុន្នី ទ្រង់ព្រះរាជទានលើកលែងទោសហើយ។ ហើយជនជាតិថៃទាំង៣នាក់នោះ
ត្រូវបានបញ្ជូនមកក្រុងភ្នំពេញចូលគាល់ព្រះមហាក្រត្រខ្មែរ និង ជួបលោកកាស៊ីត ភារម្យ នៅពេល
ដែលលោកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា។ សូមជំរាបថា ជនជាតិថៃទាំង៣នាក់នោះត្រូវបានតុលា
ការខេត្តសៀមរាប ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល១៨ខែ និងពិន័យប្រាក់ចំនួន១លាន
រៀល។ គួរបញ្ជាក់ផងដែរថា ជនជាតិថៃទាំង៣នាក់នោះបានចូលមកទឹកដីកម្ពុជាដោយខុសច្បាប់
កាលពីខែសីហា ឆ្នាំ២០១០ នៅចំណុចបង្គោលព្រំដែនលេខ៩ និងលេខ១០ ឃុំត្រពាំងត្រាវ
ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ ៕
No comments:
Post a Comment
yes