ប្រធានរដ្ឋសភាបំភ្លឺថា រដ្ឋភាអាចប្រគល់អភ័យឯកសិទ្ធិ
លោកស្រីមូរ សុខហួរ វិញបានលុះត្រាបានទទួល
និតិសម្បទាពីតុលាការ
ដោយ៖ តូម៉ាតូ
ប្រធានរដ្ឋសភាលោកហេង សំរិន បានឆ្លើយតបនិងលិខិតអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីថា រដ្ឋសភាមិនអាចមានលទ្ធភាពពិនិត្យផ្តល់អភ័យឯកសិទ្ធិជូនលោកស្រី មួរ សុខហួរ វិញទេដោយលោកស្រីមិនទាន់បានទទួលនីតិសម្បទាពីតុលាការវិញនៅឡើយ។
ក្នុងលិខិតរបស់លោកហេង សំរិន កាលពីថ្ងៃទីថ្ងៃទី១២ បានសរសេរទៀតថា រដ្ឋសភាត្រូវរង់ចាំរបាយការណ៍ពីក្រសួងយុត្តិធម៌ទាក់ទងនឹងការផ្តល់នីតិសម្បទាស្របតាមនីតិវិធីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លិខិតបានបន្តថា ស្របតាមច្បាប់នេះ លោកស្រីមួរ សុខហួរ ត្រូវមានរយៈពេលមួយឆ្នាំបន្ទាប់ពីការអនុវត្តទោសមុននឹងទទួលនីតិសម្បទាឡើងវិញពោលគឺលោកស្រីត្រូវរង់ចាំដល់ខែកញ្ញាឆ្នាំ២០១១ទើបអាចទទួលអភ័យឯកសិទ្ធិសភាវិញ។
លិខិតរបស់លោកហេង សំរិន កាលពីថ្ងៃទី១២នោះ គឺជាការឆ្លើយតបទៅនឹងសំណើររបស់ក្រុមអ្នកតំណាងរាស្ត្រ គណបក្សសម រង្ស៊ី ដែលបានសុំទៅរដ្ឋសភាកាលពីថ្ងៃទី១មេសាឱ្យផ្តល់អភ័យអភ័យឯកសិទ្ធិជូនលោកស្រី មួរ សុខហួរវិញបន្ទាប់ពីរដ្ឋសភាបានកាត់ប្រាក់ខែសងជំងឺចិត្តជូនសម្តេច ហ៊ុន សែន និង ប្រាក់ពិន័យចូលរតនាគារជាតិពីបទបរិហារកេរ្តិ៍រួចមក។
លោកស្រីមួរ សុខហួរ អតីតតំណាងរាស្ត្រមណ្ឌលកំពត ត្រូវបានចាញ់ក្តីលោកនាយក
រដ្ឋមន្ត្រីហ៊ុន សែន ពីបទបរិហាកេរ្តិ៍ ដោយសារតែអ្នកស្រីមូសុខហួរ បានធ្វើសន្និសិទ រកប្តឹងលោកនាយរដ្ឋមន្ត្រីហ៊ុន សែន ថាលោកនាយករដ្ឋមន្ត្រីបានបរិហាកេរ្តិ៍អ្នស្រី។ កាលនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយជាសាធារណៈថា មានស្ត្រីជើងខ្លាំងម្នាក់នៅខេត្តកំពត រត់ទៅប្រឡេះឡេវអាវគេ បែជាថាគេប្រឡេះ ឡេវអាវ
ខ្លួនឯង។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ គឺធ្វើបន្ទាប់ពីលោកស្រីមូរ សុខហួរ ប្តឹងមន្ត្រីយោធាម្នាក់ ដែលខណៈពេលយុទ្ធនាការបោះឆ្នោតបានយកឡានរបស់រដ្ឋចុះឃោសនា ហើយដែលកាលណោះលោកស្រីមូរ សុខហួរ បានស្ទាក់មន្ត្រីយោធានោះ កុំឲ្យទៅណា និងបានប្រវ៉ាយប្រតប់គ្នា ធ្វើឲ្យរបេះឡេវអាវ លោកស្រីមូរសុខ ហួរ។
ករណីរឿងរ៉ាវរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកស្រីមូរ សុខហួរ នេះ ត្រូវតុលាការកាត់ក្តីអោយលោកនាយករដ្ឋមន្ត្រីឈ្នះក្តី ហើយលោកស្រីមួរ សុខហូរ ត្រូវបង់ប្រាក់ពិន័យនិងប្រាក់ជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរុប១៦លាន ៥សែនរៀល។ តែប្រាក់នេះ មិនត្រូវលោកស្រី មូរសុខហួរ ព្រមបង់នោះទេប៉ុន្តែរដ្ឋសភាសម្រេច
កាត់ប្រាក់ខែលោកស្រី បង់ជំនួស។
ការចាញ់ក្តីរបស់លោកស្រីមូរ សុខហួរ នេះ គណកម្មការអចិន្រ្តៃរដ្ឋសភា សំរេចក្នុងកិច្ចប្រជុំនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2010 អោយនាយកដ្ឋានហិញវត្ថុរបស់រដ្ឋសភា កាត់ប្រាក់ខែរបស់លោកស្រីមួរ សុខហួរ។
ការកាត់ប្រាក់ខែលោកស្រីតំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រីមួរ សុខហួរ
បានធ្វើឡើងតាមការបង្គាប់របស់តុលាការ សម្រេចបង់ជំងឺចិត្តដល់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានឈ្នះក្តីលើសំនុំរឿងបរិហាកេរ្តិ៏ដ៏រសើបកន្លងមក។
បន្ទាប់ពីប្រធានរដ្ឋសភាប្រកាស នៅដើមខែមេសានេះថាមិនមានលទ្ធភាពផ្តល់អភ័យឯកសិទ្ធិ ជូនលោកស្រី មូរសុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ីនោះបានធ្វើអោយសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពក្នុងការបំពេញតួនាទីរបស់តំណាងរាស្ត្រគណបក្សប្រឆាំងរូនេះ។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថានៅពេលតំណាងរាស្ត្រណាម្នាក់ត្រូវបានព្យួរអភ័យឯកសិទ្ធិនោះ តំណាងរាស្ត្ររូបនោះអាចប្រឈមនឹងការចាប់ខ្លួនតាមការចោទប្រកាន់របស់ព្រះរាជអាជ្ញាដោយមិនចាំបាច់មានការយល់ព្រមពីរដ្ឋសភា ក្រោមហេតុផលថា ទង្វើឬការបញ្ចេញមតិយោបល់ណាមួយ នាំអោយខូចខាតដល់សង្គម។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការសិទ្ធិនៅកម្ពុជាលោក សុកសំអឿន ស្នើអោយសភាបង្កើតច្បាប់ណាមួយអោយច្បាស់លាស់ព្រោះការបកស្រាយច្បាប់តាមក្រមនីតិព្រហ្មទណ្ឌក្នុងការព្យួរ អភ័យសិទ្ធិរបស់លោកស្រី មួរសុខហួរ នេះ មានភាពមិនច្បាស់លាស់។ លោកសុខ សំអឿន បន្តថារឿង របស់លោកស្រី មួរ សុខហួរនេះ ជារឿងពហុព្រោះអត់មាន
ពន្ធនាគារទេ ចុះបទពហុផ្សេងទៀត រាប់ដូចគ្នាដែរឬយ៉ាងម៉េច ដូចបទពហុផ្សេងទៀត យើងបើកឡានខុសចរាចរណ៍ត្រូវដកអភ័យឯកសិទ្ធិតំណាងរាស្ត្រទាំងនោះដែរ ឬយ៉ាងម៉េចអញ្ចឹងខ្ញុំថា សភា គួរតែគិតប្រជុំគ្នា ហើយជជែកគ្នាទៅហើយអាចកំណត់ស្អីមួយ ព្រោះការសំរេចរបស់សភាគឺជាច្បាប់"។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ីមណ្ឌលកំពតដែលសភាព្យូរអភ័យឯកសិទ្ធិដោយសាររងបណ្តឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងបទបរិហាកេរ្តិ៍ ធ្លាប់មានប្រសាសន៍ថាការមិនផ្តល់អភ័យឯកសិទ្ធិអោយលោកស្រីនេះជាឆន្ទៈនយោបាយ មិនមែនធ្វើឡើងតាមច្បាប់ទេ។ អ្នកស្រីបន្តថា "ឃើញថាច្បាប់របស់យើង ជាន់គ្នាមិនដឹងថាយកច្បាប់ណា មាត្រាណាយកមកបកស្រាយបាន តែសំខាន់គឺឆន្ទៈនយោបាយទេ តើសភាហ្នឹង ជាសភារបស់បក្សទាំងអស់គ្នា ឬមួយក៏ជាសភានៃបក្សដែលកាន់អំណាច"។
លោកស្រីមួរសុខហួរមានប្រសាសន៍ថាលោកស្រីកំពុងរង់ចាំការផ្តល់អភ័យឯកសិទ្ឋិពីរដ្ឋសភាព្រោះរដ្ឋសភាបានកាត់រួចហើយ នូវប្រាក់ខែរបស់លោកស្រីគ្រប់ចំនួនហើយគឺ16លាន5សែនរៀលដើម្បីសងជំងឺចិត្តទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងបង់ការផាកវិន័យចូលថវិការជាតិ។
លោកជាមយៀបតំណាងរាស្រ្តរបស់គណបក្សប្រជាជនបានឲ្យដឹងថារដ្ឋសភារង់ចាំលិខិតពីតុលាការដើម្បីចាត់ការរឿងសិននោះសភានឹងប្រគល់អភ័យឯកសិទ្ឋិជូនលោកស្រីមួរសុខហួរតាមក្រោយ។
ទោះជាយ៉ាងណាអង្គការសង្គមស៊ីវិលក្នុងស្រុក និងក្រៅស្រុកធ្លាប់រិះគន់ថា ក្នុងរឿងក្តីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកស្រីមូរ សុហួរ នេះ គឺជាការកៀបសង្កត់ទៅលើសេរីភាពនៃការបញ្ចេញមតិ របស់លោកស្រីមូរ សុខ ហួរ ពីព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៍បានបរិហាលោកស្រី មូរ សុខហ៊ួរ ដោយមិនចំឈ្មោះ ដែរ។
លោកសុកសំអឿនប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិនៅកម្ពុជាមានប្រសាសន៍ថាដោយសារតែរឿងក្តីនេះជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយរឿងនេះក៏បានប្រែក្លាយទៅជាការទាក់ទាញអោយមានការ
ចាប់អារម្មរណ៍ពីគ្រប់មជ្ឈដ្ឋាន។ បើតាមលោកសុកសំអឿនទោះជាយ៉ាងណារឿងក្តីនេះពិតជាបានធ្វើអោយមតិជាតិនិងអន្តរជាតិងាកមកចាប់អារម្មរណ៍នឹងប្រព័ន្ធតុលាការកម្ពុជា។
ជាការពិតឧត្តមស្នងការនៃអង្គការសហប្រជាជាតិធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ដោយភ្ជាប់បញ្ហាលោកស្រីមូរសុខហួរបានបង្ហាញក្តីព្រួយបារម្ភពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថាកំពុងត្រូវប្រើប្រាស់ជាឧបករណ៍ដើម្បីគាបសង្កត់សេរីភាពសម្តែងមតិនៅកម្ពុជា។ប៉ុន្តែការណ៍នេះត្រូវទាត់ចោលភ្លាមៗ ដោយមន្រ្តីរដ្ឋាភិបាលកម្ពុជា។
លោកអ៊ូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថាមជ្ឈមណ្ឌលសទ្ធិមនុស្សកម្ពុជាបានរកឃើញថាលោកស្រីមូរ សុខហួរពុំទទួលបាននូវយុត្តិធម៌នៅក្នុងការកាត់ក្តីដោយតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា។បើតាមលោកអ៊ូវីរៈប្រព័ន្ធតុលាការកម្ពុជាអាចមានការកែប្រែ ឬយ៉ាងណា ស្ថិតនៅលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាជាអ្នកសម្រេចក្នុងការចាប់ផ្តើមធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការកម្ពុជា។
ដោយឡែកលោកចាន់សុវ៉េតមន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមកាពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថាការប្តឹងផ្តល់នៃអ្នកនយោបាយនេះហាក់ដូចជាពុំមានជាប្រយោជន៍ច្រើនដល់សង្គមកម្ពុជាទេ
ប៉ុន្តែលោកបញ្ជាក់ថាលោកស្រីមូរសុខហួរអាចទាក់ទាញទឹកចិត្តអ្នកគាំទ្របានកាន់តែច្រើន។
ដូចទៅនឹងការលើកឡើងរបស់លោកចាន់សាវ៉េត ក្នុងពេលនេះមានក្រុមស្រ្តី និងយុវជនដែលមកពីគ្រប់មជ្ឈដ្ឋានចាប់ផ្តើមបង្ហាញការគាំទ្រដោយការសរសេរញាតិនិងប្រមូលថវិកាសម្រាប់លោកស្រី មូរសុខហួរ។
កញ្ញាច្រឹងសុភាតំណាងបណ្តាញស្រ្តីរួបរួមដែលចូលរួមក្នុងការប្រមូលស្នាមមេដៃនិងថវិកាគាំទ្រលោកស្រីមូរសុខហួរបាននិយាយដែរថាករណីលោកស្រីមួរសុខហួរបាននឹងកំពុងធ្វើអោយប៉ះពាល់ទៅដល់ទឹកចិត្តរបស់យុវតីនិងប្រជាពលរដ្ឋមួយចំនួនដែលយល់ចិត្តស្រ្តីដូចគ្នាជាពិសេសស្រ្តីដែលមានគំនិតចង់ឈានចូលក្នុងឆាកនយោបាយ។
ទោះជាយ៉ាងណា តំណាងរដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីមានប្រសាសន៍ថានេះជារឿងផ្លូវច្បាប់ជាទំនាស់រវាងបុគ្គលនឹងបុគ្គលដែលគ្រប់ភាគីត្រូវតែគោរពតាមច្បាប់ដែរនៅជាធរមាន។
សូមជម្រាបថាទំនាស់ពាក្យសំដីរវាងលោកនាយករដ្ឋមន្រ្តីនិងលោកស្រីមូរសុខហួរដែលឈានដល់ការប្តឹងផ្តល់គ្នាដោយប្រើប្រព័ន្ធតុលាការនេះបានកើតឡើងក្រោយពីលោកស្រីមូរសុខហួរបានធ្វើសន្និសិតសារព័ត៌មានប្រកាសប្តឹងលោកនាយករដ្ឋមន្រ្តីពីបទបរិហាកេរ្តិ៍លោកស្រីដែលលោកនាយករដ្ឋមន្រ្តីបានថ្លែងជាសាធារណៈ មិនបញ្ចេញឈ្មោះលោកស្រីកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខែមេសាឆ្នាំ២០០៩នៅក្នុងពិធីមួយនៅខេត្តកំពត៕
No comments:
Post a Comment
yes