សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

ចោរលួចគាស់ យកទូដែក​ ATM របស់ ធនាគារកម្ពុជា អាស៊ី យកលុយជិត ១ម៉ឺន ដុល្លារ


  សាខាធនាគារកម្ពុជា អាស៊ី ដែលមានទីតាំង ស្ថិតនៅភូមិទី៨ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ត្រូវ បានគេដឹងថា កើតមានករណីចោរចូល លួចគាស់ យកទូដែក ATM ទម្ងន់ ២០០ គីឡូក្រាម យក ទៅ បាត់ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១ ដែល មានប្រាក់នៅក្នុងទូដែកនោះ ប្រមាណជា ១ ម៉ឺន ដុល្លារអាមេរិក ។


 តាមលោក ឆឹង វុទ្ធី មន្ដ្រីកងរាជអាវុធ ហត្ថក្រុងកំពង់ចាម បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១១ លោកបានទទួល សេចក្ដី រាយការណ៍ថា មានករណីចោរលួចគាស់ យកទូ ដែកទៅ បាត់ នៅសាខាធនាគារកម្ពុជាអាស៊ីខេត្ដកំពង់ចាម។បន្ទាប់ពីបានទទួលព័ត៌ មាននោះ លោកបាន ទៅដល់ កន្លែងកើតហេតុ ហើយលោកបានសាកសួរទៅមេការស្រីម្នាក់ នៃធនាគារនោះ ឈ្មោះ សៀង ហៃ បានប្រាប់ ថា មានជនមិនស្គាល់មុខបានលើកទូដែក ចេញទៅបាត់ ហើយពេលនោះ លោកបាន សួរ ថា ទូដែកមានទម្ងន់ប៉ុន្មាន?អ្នកគ្រប់គ្រង ឈ្មោះ សៀង ហៃ បានប្រាប់ថា ទូដែកមាន ទម្ងន់២០០ គីឡូ ក្រាម ហើយ ក្នុងទូដែកនោះ មានលុយប្រមាណជាង១ម៉ឺនដុល្លារ អាមេ រិក ។ លោក ឆឹង វុទ្ធី បានឱ្យដឹងទៀតថា ឈ្មោះ សៀង ហៃ បានប្រាប់ថា អ្នកកាន់សោ ឈ្មោះ រឿន គឹមតី ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ សៀម ខេត្ដកំពង់ចាម ។


 ទាក់ទិនទៅនឹងករណី ចោរលួចគាស់ យកទូដែករបស់សាខាធនាគារកម្ពុជាអាស៊ី ខេត្ដកំពង់ចាម ខាងលើនោះ ហាក់ដូចជា មានការបិតបាំងពីអ្នកគ្រប់គ្រង ព្រោះ ឈ្មោះ សៀង ហៃ អ្នកគ្រប់គ្រង បានប្រាប់ដើមអម្ពិល កាលពីរសៀលថ្ងៃដដែលថា ធនាគាររបស់ ខ្លួនមិនមាន រឿងអ្វីកើត ឡើងនោះ ទេ គឺបុគ្គ លិកនៅធ្វើការជាធម្មតា ។


 ជុំវិញព័ត៌មានខាងលើផងដែរ លោក ឆឹង វុទ្ធី មន្ដ្រីកងរាជអាវុធហត្ថដដែល បាន ឱ្យដឹងទៀតថា នៅ រសៀលថ្ងៃទី០២ ខែធ្នូ  អ្នកគ្រប់គ្រងឈ្មោះ សៀង ហៃ បានទូរស័ព្ទ ទៅលោក ដោយនិយាយថា ហេតុ អ្វីក៏មិន ជួយបិតបាំងរឿងនោះ ។ ហើយលោកបាន ឆ្លើយថា កិច្ចការនោះលោកមិនអាចបិត បាំង បានទេ ព្រោះវាជារឿងចោរកម្ម ហើយ បើលាក់បាំងសមត្ថកិច្ចអាចជួបផលលំបាក ទៅថ្ងៃ ក្រោយ  ហើយករណីខាងលើនោះ លោកបានរាយការណ៍ជូនថ្នាក់លើរួចហើយ បើទោះ ជាម្ចាស់ សាខា ធនាគារ កម្ពុជា អាស៊ី ខេត្ដកំពង់ចាមមិនបានដាក់ពាក្យប្ដឹងក៏ដោយ ៕






DAT

No comments:

Post a Comment

yes