សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

រក​ឃើញ​ភព​ថ្មី​ឈ្មោះ​ Gliese​ ​581g​ ​គឺ​ជា​ភព​ផែន​ដី​មួយ​ទៀត


 ភព​ថ្មីមួយ​ទៀត​ត្រូ​វបាន​អ្នក​វិទ្យា​សាស្រ្ត​ស្រាវ​ជ្រា​វ​រ​ក​ឃើញ​ដែល​មាន​ឈ្មោះ​ថា Gliese​ ​581g​ ដែល​មា​នបរិស្ថាន​ជុំវិញ​ដូ​ច​នឹង​ភព​ផែន​ដី​យើង​ដែរ​ ​ពោល​គឺយើង​អាច​និយាយ​បាន​ថា វា​ជា​បង​ប្អូន​ភ្លោះ​ជា​មួយ​ភព​ផែន​ដី​យើង​។ 


 យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​របស់​អង្គការ ​NASA​ ​បាន​អោយ​ដឹង​ថា​ ​ភព​ដែល​ទើប​រក​ឃើញ​ថ្មី​ដែល​មាន​ឈ្មោះ​ថា Gliese​ 518g​ ​គឺ​ស្ថិ​ត​នៅចំងាយ​ប្រហែល​ជា ​១២៣​ ​លាន​លាន​ម៉ៃល​ ពី​ភព​ផែន​ដី​របស់​យើង​។ មន្ទីរ​ស្រាវ​ជ្រាវ​ Keck​ ​Observatory ក្នុង​រដ្ឋ​ ​Hawaii​ សហ​រដ្ឋ​អា​មេរិ​ក​បានរក​ឃើញ​លទ្ធ​ផលដែល​គួរ​អោយ​ចាប់​អារម្មណ៍ ​និង​ល្អ​ប្រសើរ​នៃ​ការ​ស្រាវ​ជ្រាវ​បែបវិទ្យា​សាស្រ្ត​ដែល​ផ្អែក​លើ​ការ​អង្កេត​នេះ​អស់​រយៈ​ពេល​ជាង​មួយទស​វត្សរ៍មក​។ 

​សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ភព ​Gliese​ ​581g​ ​អាច​មាន​ទឹក​ជា​ច្រើន​សន្ធឹកសន្ធប់​នៅ​លើ​ផ្ទៃ​ភព​ ​ដូច​នេះ​ភព​នេះ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ភព​ និង​ភព​ព្រះ​ច័ន្ទ​ដែល​មាន​ភាព​ដូច​គ្នា​ទៅនឹង​ផែន​ដី​បំផុត​ មាន​ន័យ​ថា​ ប្រសិន​បើ​ភព​ផែន​ដី​​យើងបាន​ពិន្ទុ​ ១.០ ​នោះ​ ​ភព​ Gliese​ ​581g ​បាន​ពិន្ទុ ​០.៨៩​  គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ច្រើន​បំផុត​។



សង្គម

No comments:

Post a Comment

yes