សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 12, 2011

មន្ត្រី​កំពូលៗ​ក្នុង​អាជ្ញាធរ​អេដស៍​ចាប់​ចោទ​កិប​កេង​លុយ​រដ្ឋ

  មន្ត្រី​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍​ បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រសួង​អធិការកិច្ច​ ចុះ​អង្កេត​តាម​ដាន​នូវ​ករណី​អំពើ​ពុក​រលួយ កើត​ចេញ​ពី​ការ​កិប​កេង​ថវិកា​ជាតិ«រាប់​រយ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ» និង​ការ​ចាត់​ចែង​មិន​ចំ​ទិសដៅ​នូវ​ថវិកា​ជំនួយ​របស់​អង្គការ​អន្តរជាតិ នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ ប្រព្រឹត្ត​ដោយ​ប្រធាន និង​មន្ត្រី​ក្រោម​ឱវាទ ៣​នាក់​ផ្សេង​ទៀត។
លិខិត​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​ពី​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ (NAA) នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សរសេរ​ដោយ​ចោទ​ប្រកាន់​លោក​ទេស​រដ្ឋ​មន្ត្រី នុត សុខុម​ ប្រធាន NAA ដែល​ជា​មន្ត្រី​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ជា​ដៃ​គូ​ចម្រុះ​ក្នុង​រដ្ឋាភិបាល​ និង​មន្ត្រី​ជិត​ស្និទ្ធ​របស់​លោក ៣​រូប​ផ្សេង​ទៀត ក្នុង​នោះ​មាន លោក អាំង សំបូរ អគ្គ​លេខាធិការរង​ លោក​ ឈឹម ឃិនដារ៉េត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ និង​អនុ​ប្រធាន​លោក ឈុន វ៉ាន់ធី ថា​បាន​ទទួល​បន្ទុក​លើ​ការងារ​លទ្ធកម្ម​បន្ថែម​ពី​លើ​មុខងារ​របស់​ខ្លួន​ ខុស​នឹង​អនុក្រឹត្យ​ឆ្នាំ​២០០៦ ស្តីពី​លទ្ធកម្ម​សាធារណៈ​ ដែល​មន្ត្រី​លទ្ធកម្ម​មិន​ត្រូវ​មាន​មុខងារ​ផ្សេង​ឡើយ​ក្នុង​ស្ថាប័ន ឬ​ក្រសួង​មួយ។
លិខិត​ចុះ​ថ្ងៃ​០៩ ខែ​ធ្នូ បាន​និយាយ​ថា មន្ត្រី​ទាំង​នេះ បាន​ប្រព្រឹត្ត​អំពើ​«ពុក​រលួយ​ថវិកា​ជាតិ» តាម​រយៈ​កាត់​យក​ថវិកា ១០​ភាគរយ​ពី​ការ​ចំណាយ​គ្រប់​សកម្មភាព​ទាំង​អស់​របស់​ NAA ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ដូចជា ការ​កាត់​យក ១០​ភាគរយ​ពី​គ្រប់​លេខាធិការដ្ឋាន​អេដស៍​ខេត្ត​ រាជ​ធានី​ទាំង ២៤​ តាំង​ពី​ខែ​០២ ដល់​ខែ​០៧ ឆ្នាំ​២០១០​មក​ មាន​ថវិកា​សរុប​ជាង ៧១៨​លាន​ (ប្រមាណ ១៨​ម៉ឺន​ដុល្លារ) យក​ទៅ​ចាយ​វាយ​ផឹក​ស៊ី​ផ្ទាល់​ខ្លួន។





ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes