ភូមិវូកានៈ អ្នកស្រុកនៅភូមិបះបោរមួយនៅខាងត្បូងប្រទេសចិនកាលពីថ្ងៃ អង្គារបានគំរាមថានឹងដើរក្បួនតវ៉ាទៅកាន់ការិយាល័យរដ្ឋាភិបាល ក្នុងតំបន់មួយ ជាការតវ៉ាជុំវិញការបាត់បង់ដីធ្លី និងការស្លាប់របស់មេភូមិដ៏គួរឲ្យសង្ស័យ ម្នាក់ ថ្វីបើមានពាក្យចចាមអារ៉ាមជាច្រើនថា ប៉ូលិសបង្ក្រាបកុឋកម្មត្រៀមជាស្រេចដើម្បីបង្ក្រាបការតវ៉ារបស់ ពួកគេក៏ដោយ។
ប៉ុន្តែប្រជាជនជាច្រើននិយាយថា ពួកគេត្រៀមខ្លួនទប់ទល់នឹងការបង្ក្រាប ឯប្រុសៗក្នុងភូមិ បានដាក់របាំងយាមរារាំងប៉ូលិស។
អស់រយៈពេលមួយសប្តាហ៍មកហើយ អ្នកភូមិវូកាន នៅខេត្តក្វាងទុង បានបណ្តេញក្រុមមន្រ្តី និងប៉ូលិសចេញ ហើយបានធ្វើការតវ៉ារាល់ថ្ងៃ ដោយទាក់ទាញអ្នកស្រុករាប់ពាន់នាក់ដែលមានកំហឹងចំពោះការស្លាប់ នៅក្នុងមន្ទីរឃុំឃាំង របស់មេភូមិ ស៊ូ ជីនបូ អ្នករៀបចំយុទ្ធនាការពេញមួយខែស្តីពីអតីតដីកសិដ្ឋានដែល អ្នកស្រុក និយាយថា ត្រូវគេរឹបអូសខុសច្បាប់ ។
នៅឯការជួបជុំមួយក្នុងទីលាននោះ អ្នកតំណាងភូមិ លោកយ៉ាង សេម៉ៅ បានឲ្យសញ្ញាថា ក្រុមអ្នកភូមិនឹងមិនបញ្ឈប់ការអំពាវនាវឲ្យ មានការដើរក្បួនតវ៉ានៅថ្ងៃពុធនេះ ទៅកាន់អាជ្ញាធរក្រុងនៅក្បែរនោះ ទេ ដោយបង្កើនយុទ្ធនាការក្បាលរឹងរបស់ពួកគេ។
លោកនិយាយថា លោកមិនជឿថារដ្ឋាភិបាលនឹងឆ្លើយតប ចំពោះការតវ៉ានេះជាមួយការបង្ក្រាបប្រដាប់អាវុធនោះទេ។
លោកបានប្រាប់រ៉យទ័រថា៖«ឪពុកម្តាយមិនអាចធ្វើឲ្យកូនរបស់ខ្លួន មានរបួសទេ។ រដ្ឋការមជ្ឈិមគួរតែប្រើប្រាស់វូកានគំរូ ដើម្បីដោះ ជម្លោះការរឹបអូសដីធ្លីទាំងអស់។បើសិនជាពួកគេមិនឆ្លើយតបតាមសំណូមពរទេ ប្រទេសនេះនឹងស្ថិតក្នុង សភាពគ្រោះ។ គម្លាតរវាងអ្នកមាននិងអ្នកក្រ កាន់តែរីកធំ។ ចូរក្រឡេកមើលទៅលើដីរបស់ពួកយើងដែលត្រូវក្រុមមន្ត្រីពុករលួយរឹបអូសយក»។
អ្នកភូមិរាប់រយនាក់ បានទះដៃ និងស្រែកថា«ល្អ»នៅពេល លោកបាននិយាយថា ក្រុមមេដឹកនាំកំពុងរៀបចំលិខិតថ្មីមួយទៅកាន់រដ្ឋាភិបាលអំពាវនាវឲ្យប្រគល់ដី ឲ្យពួកគេវិញ និងបំភ្លឺជុំវិញការស្លាប់់របស់ស៊ូ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes