សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 12, 2011

ជនជាតិ​​អូស្ត្រាលី​​គាំង​បេះដូង ស្លាប់​នៅ​លើ​កៅអី​​ក្នុង​បន្ទប់​​ធ្វើការ​


 បុរស​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​បាន​គាំង​បេះ​ដូង​ស្លាប់​នៅ​លើ​កៅ​អី​ខាង​មុខ​កុំ​ព្យូទ័រ នៅក្នុង​បន្ទប់​ធ្វើការ​របស់​គាត់​ ហើយ​ត្រូវ​អ្នក​រួម​ការ​ងារ​បាន​ប្រទះ​ឃើញ​កាលពីម៉ោង​៨ និង​១០នាទី​យប់​ថ្ងៃ​ទី​១១ ធ្នូ ។ ក្រោយ​ពី​ប្រ​ទះ​ឃើញ​មិន​អស់​ចិត្ត​​ក៏​បាន​នាំ​ជន​រង​គ្រោះ​មក​គ្លីនិក​ឯក​ជន​មួយ​ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រាប់​ថា ជន​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ។


 ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​ដារីល ចន​ស្លេត​ធឺ(DARRILJOHNSATTER) ភេទ​ប្រុស​ អាយុ​៦៣ឆ្នាំ ជា​ជន​ជាតិ​អូ​ស្រ្តាលី​ បម្រើ​ការ​ងារ​នៅ​អង្គ​ការ​ឡាវ៉ាឡា​(LAVALA) ដែល​មាន​ទី​តាំង​នៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។ ជនរង​គ្រោះ​មាន​តួនាទី ជា​ប្រធាន​ផ្នែក​សុខមាល​ភាព​កុមារ​។ នៅព្រឹក​ថ្ងៃទី​១២ ធ្នូ នគរ​បាលបច្ចេក​ទេស​ និង​វិទ្យា​សាស្ត្រ​ ស្រុក​ ខេត្ត​ ព្រម​ទាំង​គ្រូ​ពេទ្យ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ ហើយសន្និដ្ឋាន​ថា ជនរង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​(​ខ្យល់​គ)។


 បើតាមបុរស​ឈ្មោះ​ឆៀរី ហែនរិច អាយុ​៦៧ឆ្នាំ ជាជន​ជាតិ​អូស្ត្រាលី​បម្រើ​ការ​ងារ​នៅ​ក្នុង​អង្គការ​​នៅ​ជា​មួយ​ជន​រង​គ្រោះ​បាន​បំ​ភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា នៅ​វេលា​ម៉ោង​៨​ និង​១០នាទី​យប់​ថ្ងៃ​ទី​១១ ធ្នូ ជន​រង​គ្រោះ​បាន​ដើរ​និ​យាយ​លេង​ និង​សួរ​សុខទុក្ខ​ កុមារ​នៅ​ក្នុង​សាលារៀន​​របស់​អង្គការ​ជាធម្មតា​។ បន្ទាប់​ពី​ហូប​អាហារ​ពេល​ល្ងាច​ហើយ​ជន​រងគ្រោះ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​​ធ្វើ​ការ​របស់​គាត់​វិញ​ ។ លុះ​មួយ​សន្ទុះ​ក្រោយ​មកខ្លួនក៏​បាន​ដើរ​ចូលទៅ​ក្នុង​បន្ទប់​របស់​ជន​រង​គ្រោះ​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​នៅលើ​កៅអី​​តែម្តង៕












កោះសន្តិភាព

No comments:

Post a Comment

yes