បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិពីថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)
ដល់ថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដោយក្នុងនោះមានទាំងស្នងការរងនគរបាលរាជធានីភ្នំពេញ
និងអនុប្រធាននាយកដ្ឋានមួយចំនួនផដែរ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ
២០១១។
នាយនគរបាលជាតិជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើង
នាយនគរបាលជាតិជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើង
ឋានន្តរថ្នាក់ឧត្តមសេនីយ៍ត្រីមានចំនួន៤រូបក្នុងនោះមានដូចជា៖
១- លោកវរសេនីយ៍ឯក ស សុខា អត្តលេខ ៥១៣០០(ស្នងការរងនគរបាលរាជធានីភ្នំពេញ។
២- លោកវរសេនីយ៍ឯក ប៉ុល ភិធេយ្យ អត្តលេខ ០៣៦២០ (ស្នងការរងនគរបាលរាជធានីភ្នំពេញ)។
៣- លោកវរសេនីយ៍ឯក សំ ពិសី អត្តលេខ ។
៤- លោកវរសេនីយ៍ឯក អ៊ុន ប៊ុនថុល អត្តលេខ ៥៦៤៧៤ ។
ចំណែកថ្នាក់ឧត្តមសេនីយ៍ទោ មានចំនួន៥រូប មានដូចជា៖
១- លោកឧត្តមសេនីយ៍ត្រី ថុង សំអាត អត្តលេខ ០២៤៤ (អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង)។
២- លោកឧត្តមសេនីយ៍ត្រី ប៊ុន សុវណ្ណ អត្តលេខ០១២៧។
៣- លោកឧត្តមសេនីយ៍ត្រី ពេជ្រ ពិសិដ្ឋ អត្តលេខ៤៣៤៥៥ ។
៤- លោកឧត្តមសេនីយ៍ត្រី ភុន សុផល អត្តលេខ ៥៤៦៧៦។
៥- លោកឧត្តមសេនីយ៍ត្រី លឹម នឿន អត្តលេខ ០៧១៦(ជាកិច្ចបច្ឆាមរណៈ)។
រីឯថ្នាក់ឧត្តមសេនីយ៍ឯក មានចំនួន៣រូប មានដូចជា៖
១- លោកឧត្តមសេនីយ៍ទោ កែវ វណ្ណថន អត្តលេខ ០៣៦០ប្រធាននគរបាលអន្តរជាតិ។
២-លោកឧត្តមសេនីយ៍ទោ ប៊ិត គឹមហុង អត្តលេខ ០៣៤៩ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ
មនុស្សនិងការពារអនីតិជន។
លោកឧត្តមសេនីយ៍ទាំងពីររូបនេះក៍ត្រូវបានតែងតាំងជាទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ។
៣- លោកឧត្តមសេនីយ៍ទោ ណុប វី អត្តលេខ ០១១៨៨។
ជាមួយគ្នានេះព្រះមហាក្សត្រ ក៍បានត្រាស់បង្គាប់ប្រគល់ភារកិច្ចជូនឯកឧត្តមបាន់ វណ្ណី វរមន្ត្រី
ថ្នាក់លេខ៩ ឲ្យបំពេញជាមុខងារជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន រដ្ឋលេខាធិការដ្ឋានមុខងារសា
ធារណៈ។ និងត្រាប់បង្គាប់តែងតាំងឯកឧត្តម គឹម ទៀង ជាទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី
ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
No comments:
Post a Comment
yes