សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 9, 2011

គណបក្ស​សមរង្ស៊ី ដាក់ពាក្យ​ប្តឹង​សកម្មជន​គណបក្ស​សិទ្ធិមនុស្ស និង​បក្ខពួក ក្នុង​រឿង​ក្លែង​ឯកសារ​

នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ​២០១១ លោក​មេធាវី ជូ​ង ជូ​ងី តំណាង​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ បណ្តឹង​លោក ហេង ចាន់​ធួន និង​បក្ខពួក ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ពីបទ​ក្លែង​ឯកសារ​គណបក្ស សម រង្ស៊ី ក្នុង​ការផ្លាស់ប្តូរ​សមាជិក​ប្រឹក្សា​ខេត្តពោធិសាត់ កូតា​គណបក្ស សម រង្ស៊ី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​គណ​បក្ស​សមរង្ស៊ី​។​

​សេចក្តីប្រកាស របស់​គណបក្ស​សម​រង្ស៊ី ចុះ​ថ្ងៃ​ទី​៩​ធ្នូ ឆ្នាំ​២០១១ បង្ហាញថា លោក ងួន ប៉ោ​សេង ដែល​ជា​ជនរងគ្រោះ ដោយ​លោក ហេង ចាន់​ធួន ក្លែង​ឯកសារ ក៏​បាន​ដាក់ពាក្យ​ប្តឹង​លោក ហេង ចាន់​ធួន ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ផងដែរ ពី​បទ​ក្លែង​ពាក្យសុំ​លាឈប់ ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សមរង្ស៊ី បាន​លើកឡើង​ថា លោក ហេង ចាន់​ធួន ដែល​គណបក្ស​សម រង្ស៊ី បាន​លុបឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស ហើយ​បច្ចុប្បន្ន លោក ហេង ចាន់​ធួន ជា​សមាជិក​គណៈកម្មាធិកា​រនា​យក​គណបក្ស​សិទ្ធិមនុស្ស បាន​ក្លែង​ឯកសារ​គណបក្ស សម រង្ស៊ី ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង កូតា​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ពោធិ៍សាត់ ចំពោះ​សកម្មជន​គណបក្ស សម រង្ស៊ី រូប​ណា ដែល​មិន​ទៅ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រូបគាត់​។​

​មិនទាន់​មាន​ប្រតិកម្ម​បែបណា ពី​លោក ហេង ចាន់​ធួន ចំពោះ​ការដាក់​ពាក្យបណ្តឹង​ពី​គណបក្ស​សមរង្ស៊ី​ខាងលើ​នេះ​ទេ​៕​








CEN

No comments:

Post a Comment

yes