ក្រុងបាដាត: ក្រុមអាជ្ញាធរអ៊ីរ៉ាក់បានចេញដីកាចាប់ខ្លួន សម្រាប់អនុប្រធានាធិបតីនិកាយស៊ុននីលោកតារ៉េក អាល់-ហាសេមី កាលពីថ្ងៃចន្ទពីបទមានទំនាក់ទំនងសង្ស័យទៅនឹងការធ្វើឃាត និងការបំផ្ទុះគ្រាប់បែក ជាការសម្រេចចិត្តមួយទំនងជាបញ្ឆេះភាពតានតឹងខាងនិកាយ បន្ទាប់ពីការដកកងទ័ពអាមេរិកចេញ។
វិធានការនេះបង្កគ្រោះថ្នាក់ដល់កិច្ចព្រមព្រៀងចែកអំណាចដ៏ផុយ ស្រួយរបស់អ៊ីរ៉ាក់ក្នុងចំណោមប្លុកនិកាយស៊ុននី និងនិកាយឃើដដែលបានតស៊ូពុះពារនឹងភាពតានតឹងរយៈពេលមួយ-ពីរឆ្នាំ បន្ទាប់ពីការកាប់សម្លាប់ខាងនិកាយធ្វើឲ្យប្រទេសខិតទៅរក សង្គ្រាមស៊ីវិល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្ដមសេនីយ៍ទោ អាដែល ដាហាម បានប្រាប់សន្និសីទកាសែតពីចម្លើយសារភាពរបស់ជនសង្ស័យ ដែលប្រាប់ថាជាអង្គរក្សលោកហាសេមី ដែលបានភ្ជាប់អនុប្រធានាធិបតីរូបនោះ ទៅនឹងការសម្លាប់ និងវាយប្រហារលើរដ្ឋាភិបាលអ៊ីរ៉ាក់និងមន្ត្រីសន្តិសុខ។
ដោយលើកឯកសារមួយច្បាប់បង្ហាញក្រុមអ្នកកាសែត លោក ដាហាមបានថ្លែងថា៖«ដីកាចាប់ខ្លួននេះត្រូវបានចេញសម្រាប់លោកអនុ ប្រធានាធិបតី តារ៉េក អាល់ ហាសេមី ដោយយោងតាមមាត្រាទី៤នៃច្បាប់ភេរវកម្ម និងត្រូវបានចៅក្រម៥រូបចុះហត្ថលេខា...ដីកានេះគួរតែត្រូវអនុវត្ត»។
បុរសបីនាក់ដែលបង្ហាញខ្លួនតាម ទូរទស្សន៍បាននិយាយលម្អិតពីការ ធ្វើឃាត ដែលពួកគេត្រូវអង្គរក្សលោកហាសេមី ណែនាំឲ្យធ្វើ រួមទាំងការបង្កៃគ្រាប់បែកតាមផ្លូវ និងការជិះរថយន្តបាញ់លើសន្តិសុខនិងក្រុមមន្ត្រីរដ្ឋាភិបាល។ បុរសម្នាក់បាននិយាយថា គាត់ត្រូវបានលោកហាសេមី ផ្តល់រង្វាន់ចំនួន៣ពាន់ដុល្លារដោយផ្ទាល់៕
ភ្នំពែញប៉ុស្តិ៏
No comments:
Post a Comment
yes