សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 9, 2011

កម្មករ​ស៊ីងលីខម​ទាម​ទារ​ឲ្យ​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ


  ក្រុម​កម្មករ​ជាង ២០០​នាក់​ នៅ​រោង​ចក្រ​កាត់​ដេរ​ ស៊ីងលីខម​ ខេមបូឌា ហ្គាមែន​ (Shinglecom) ស្ថិត​ក្នុង​ភូមិ​អង្កាញ់ សង្កាត់​ចោមចៅ​ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ បាន​តវ៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ​ដែល​បាន​បញ្ឈប់​ពីការ​ងារ​ ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​បញ្ឈប់​អ្នក​គ្រប់​គ្រង​ជនជាតិ​ចិន​ម្នាក់​ ព្រម​ទាំង​សុំ​ឲ្យ​ថៅកែ​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​មាន​ចំនួន ១១ចំណុច។
លោក ស៊ីន វណ្ណហុង ជា​ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ​ប្រចាំ​រោង​ចក្រ​ស៊ីងលីខម បាន​ត្រូវ​ថៅកែ​រោង​ចក្រ​នេះ បញ្ឈប់​កាល​ពី​ថ្ងៃទី​០៣ ខែ​ធ្នូ​កន្លង​មក​នេះ ក្នុង​ពេល​ដែល​លោក​ឈប់​សម្រាក​ព្យាបាល​ជម្ងឺ​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ក្នុង​ម៉ោង​ធ្វើ​ការ។ នេះ​បើ​តាម​លោក យ៉ាំ ថៃសាន អគ្គ​លេខាធិការ​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ។
លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា មូល​ហេតុ​នៃ​ការ​បញ្ឈប់​នេះ អាច​បណ្តាល​មក​ពី​សហព័ន្ធ​របស់​លោក​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​មួយ​នេះ​កាល​ពី​មួយ​ខែ​មុន គឺ​នៅ​ក្នុង​ខែ​វិច្ឆិកា ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​ ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទើប​បើក​បាន ៥ខែ មិន​សប្បាយ​ចិត្ត​ ហើយ​បញ្ឈប់​តំណាង​កម្មករ​តែ​ម្តង។






ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes