សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 9, 2011

វិវាទ​ការងារ​នៅ​រោងចក្រ M&V ភាគី​ទាំង​ពីរ​នៅ​​ខ្វែង​គំនិត​គ្នា​៤​ចំណុច​ទៀត

 ភាគី​រោង​ចក្រ M&V និង​កម្មករ​នៃ​រោង​ចក្រ​នេះ បាន​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ការ​ឯកភាព​ចំនួន ១២​ចំណុច ទៅ​តាម​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ ក្រោយ​ពី​ពួក​គេ​បាន​ជួប​ពិភាក្សា​គ្នា​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ឯ​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង។
អ្នក​ស្រី មាស សុឃឿន អនុ​ប្រធាន​សហជីព​សេរី​កម្មករ នៃ​រោង​ចក្រ M&V នៅ​ខេត្ត​កំពង់ឆ្នាំង និង​ក្រុម​តំណាង​កម្មករ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​ក្រុម​ហ៊ុន​បាន​បដិសេធ​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​ចំនួន ៤​ចំនុច នៅ​ក្នុង​ចំណោម​ការ​ទាម​ទារ ១៦​ចំណុច ហើយ​ក្រុម​កម្មករ​បាន​ស្នើ​ឲ្យ​មន្ត្រី​មន្ទីរ​ការងារ​បញ្ជូន​លិខិត​មួយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ជួយ​ដោះ​ស្រាយ​សំណើ​ប៉ុន្មាន​ចំណុច​ចុង​ក្រោយ​នេះ។
អ្នក​ស្រី​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​ការ​ទាម​ទារ​របស់​យើង ៦០​ភាគរយ ក្រោយ​ពី​យើង​ពិភាក្សា​ជាមួយ​ពួកគេ​នៅ​ព្រឹក​មិញ​នេះ។ នៅ​ ៤​ចំណុច​ទៀត​ដែល​ក្រុមហ៊ុន​មិន​ទទួល​យក ដូចជា បាត់​ម៉ូតូ ឬ​បាត់​កង់​របស់​កម្មករ ការ​រក្សា​ប្រាក់ ៧​ដុល្លារ​សម្រាប់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រចាំ​ខែ​ទោះបី​​​កម្មករ​អវត្តមាន ការ​លុប​ចោល​កុង​ត្រា​រយៈ​ពេល​ខ្លី និង​លុប​ចោល​​ការធ្វើ​ការងារ​ថែម​ម៉ោង​ចាប់​ពី​ម៉ោង ៩ ដល់ ១១​យប់»។


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes