សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

ទិត្យ សុធា ៖លោក ស៊ូយ៉ា ហាក់បីដូចជាធ្វើការវាយតំលៃឆាប់ពេកជុំវិញដំណើរ ទស្សនកិច្ចមកកម្ពុជា


លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​
ប្រចាំកម្ពុជា បានធ្វើសន្និសីទកាសែតស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃទី០៩ ធ្នូ 
នៅស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

លោក ស៊ូយ៉ា បានមានប្រសាសន៍ថា បេសកកម្មស្វែងរកការពិតលើកទី០៦របស់លោកមកកាន់
កម្ពុជាគឺផ្តោតលើការវាយតំលៃអំពីសិទ្ធមនុស្សនៃស្ថាបនរដ្ឋនានាទាក់ទងនិងដំណើរការបោះឆ្នោត
នៅកម្ពុជារាប់ទាំងច្បាប់នយោបាយនានាដែលអាចអនុវត្តចំពោះការបោះឆ្នោត។ ហើយលោកក៍បន្ត
ឃ្លាំមើលនិងលើកយកបញ្ហាសិទ្ធិមនុស្សមួយចំនួនដែលកំពុងតែបន្តកើតមានក្នុងប្រទេសកម្ពុជាមក
ពិភាក្សាដូចជាទំនាស់ដីធ្លី សេរីភាពខាងការបញ្ចេញមតិ និងសេចក្តីស្នើច្បាប់ស្តីពីសមាគមនិងអង្គ
ការមិនមែនរដ្ឋាភិបាល។

លោកបន្តថា ដំណើរទស្សនៈកិច្ចរបស់លោកបង្ហាញជាថ្មីថាតើតួអង្គទាំងអស់ចូលរួមក្នុងការរៀបចំ
បោះឆ្នោតនៅពេលខាងមុខមានការខិតខំប្រឹងប្រែងយ៉ាងមុតមាំយ៉ាងដូចម្តេច។ ប្រជាពលរដ្ឋកម្ពុជា
សម្លឹងឃើញអនាគតរបស់ខ្លួនថាជាអនាគតបែបប្រជាធិបតេយ្យ។ បញ្ហាប្រឈមជាគន្លឹះគឺធ្វើយ៉ាង
ណាដើម្បីបណ្តុះបណ្តាលសេចក្តីស្រេចឃ្លានលទ្ធិប្រជាធិបតេយ្យនៅក្នុងផ្នត់គំនិតរបស់យុវជន
កម្ពុជា។

លោក ស៊ូយ៉ា បានលើកឡើងថា លោកមានកង្វល់អំពីព័ត៍មានដែលបានទទួលទាក់ទងនិងការថយ
ចុះនៃចំនួនអ្នកបោះឆ្នោត និន្នាការថយចុះនៃការចូលរួមបោះឆ្នោត និងការធុញទ្រាន់នៃអ្នកបោះ
ឆ្នោត។ទោះជាដូច្នេះក្តីក្នុងករណីជាច្រើនប្រជាពលរដ្ឋមិនជ្រើសរើសយកការបោះបង់សិទ្ធិបោះឆ្នោត
របស់ខ្លួនទេ ប៉ុន្តែពួកគេប្រឈមមុខនិងឧបសគ្គសំខាន់២មួយចំនួនដែលនាំអោយពួកគេបោះបង់
ចោលទាំងស្រុងនូវសិទ្ធិបោះឆ្នោតរបស់ខ្លួន។

លោក ស៊ូយ៉ា បន្តទៀតថា កង្វល់មួយចំនួនទៀតត្រូវបានលើកយកមកពិភាក្សាជាមួយលោក ហើយ
លោកមានបំណងធ្វើការសិក្សាអំពីកង្វល់នីមួយៗទាំងយ៉ាងប្រុងប្រយ័ត្ន។ ដោយលោកលើកពីកង្វល់
ទាំងនោះមានដូចជា៖
- កង្វល់ទីមួយ គឺតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងការបោះឆ្នោត និង
កង្វល់ផ្សេងៗទៀត ដែលថាគណបក្សនយោបាយមួយចំនួនត្រូវបានគេបដិសេធលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្មើភាពជាមួយគណបក្សដទៃផ្សេងទៀត។
- កង្វល់មួយទៀតគឺការប្រើប្រាស់ធនធានរដ្ឋដោយគណបក្សនយោបាយផ្សេងៗ នៅក្នុងអំឡុងពេល
ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត រាប់ទាំងពេលវេលារបស់បុគ្គលិក មន្ត្រីរាជការ រថយន្ដគ្រឿង
សម្ភារៈ។ «ខ្ញុំមានក្ដីរីករាយដែលបានទទួលការធានាអះអាងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីក្រសួងមហាផ្ទៃថា រដ្ឋាភិបាលនឹងចេញសេចក្ដីណែនាំដល់មន្ត្រីរាជការ នគរបាល និងបុគ្គលិក
យោធាទាំងអស់ថា ពួកគេមិនត្រូវចូលរួមក្នុងសកម្មភាពនយោបាយណាមួយនៅក្នុងពេលបំពេញ
តួនាទី ក្នុងសមត្ថភាពផ្លូវការរបស់ខ្លួន ដែលរាប់ទាំងការប្រើប្រាស់ធនធានរបស់រដ្ឋ ហើយថាកា
រប្រកាន់ខ្ជាប់នូវអព្យាក្រឹត គឺជាប្រការដ៏សំខាន់បំផុត»។
- ដៃគូពិភាក្សាខ្លះបានគូសបញ្ជាក់អំពីដំណើរការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខណៈស្មុគស្មាញ 
ហើយវិសាលភាពនៃដំណើរការនេះទៀតសោត បើកឲ្យមានភាពមិនប្រក្រតី។
- គណបក្សនយោបាយមួយចំនួនបានរាយការណ៍អំពីការគំរាមកំហែង ការបំភិតបំភ័យ និងការ
យាយីរំខាន (រាប់ទាំងចំណាត់ការតាមផ្លូវច្បាប់) ប្រឆាំងសមាជិក និងបេក្ខជនរបស់ខ្លួន។ការអះ
អាងទាំងនេះ ជាការព្រួយបារម្ភយ៉ាងខ្លាំងហើយលោកបានលើកយកបញ្ហានេះ ទៅពិភាក្សាជា
មួយអាជ្ញាធរមួយចំនួន។ លោកនឹងបន្តស្វែងរកព័ត៌មានថែមទៀតក្នុងបញ្ហាទាំងនេះ។
- លោកដឹកអំពីស្ថានភាពរបស់ប្រធានគណបក្សនយោបាយសមរង្ស៊ី។ លោក ស៊ូយ៉ា យល់ឃើញ
ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឈានទៅកាន់
ការផ្សះផ្សាយគ្នាមួយ គឺជាអត្ថប្រយោជន៍នៃលទ្ធិប្រជាធិបតេយនីយកម្មមួយ ដែលកាន់តែខ្លាំង និងស៊ីជម្រៅជាងនេះថែមទៀតនៅក្នុងប្រទេស។

មុននឹងបញ្ចប់ លោកបានលើកអំពីបញ្ហាទាក់ទងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការ
មិនមែនរដ្ឋាភិបាល។ លោកមានក្ដីពេញចិត្តចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីតាក់តែង
នូវសេចក្ដីព្រាងច្បាប់ថ្មីមួយ និងជាសញ្ញាបង្ហាញពីបំណងប្រាថ្នារបស់រដ្ឋាភិបាលក្នុងការបន្តពិគ្រោះ
យោបល់ថែមទៀត ជាមួយសង្គមស៊ីវិលលើសេចក្ដីព្រាងច្បាប់នេះ។

 ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៍មានប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រី

ជុំវិញការលើកឡើងខាងលើនេះត្រូវបានមន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៍មានប្រតិកម្មរហ័សនៃទីស្តី
ការគណរដ្ឋមន្ត្រីលោក ទិត្យ សុធា ឆ្លើយតបថា មានចំនុចអវិជ្ជមានជាច្រើនដែលអ្នករាយការណ៍
ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមើលរំលងពីភាពវិជ្ជមានរបស់រាជរដ្ឋាភិ
បាលដែលបានទទួលនូវជ័យជំនៈជាបន្តបន្ទាប់ជុំវិញការអភិវឌ្ឍន៍ប្រទេសក៍ដូចជាការពង្រឹងលទ្ធិ
ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដែលផ្ទុយ
ទៅវិញបានមើលឃើញតែមួយជ្រុងដែលស្ថិតនៅក្នុងភាពអវិជ្ជមាន ក៍ប៉ុន្តែជោគជ័យជាច្រើន
លោក ស៊ូយ៉ា ហាក់បីដូចជាធ្វើការវាយតំលៃឆាប់រហ័សពេកជុំវិញដំណើរទស្សនកិច្ចរបស់
គាត់មកកម្ពុជាពេលនេះ៕

No comments:

Post a Comment

yes