ការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងដូច្នេះ ត្រូវបាន IMF ប្រកាសក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៨ធ្នូ ឆ្នាំ២០១១។ សេចក្តីប្រកាស បង្ហាញថា ដោយរំពឹងលើវិស័យកសិកម្ម ថានឹងវិល ត្រឡប់ទៅរកការរីកចម្រើន ដូចមុនគ្រោះទឹកជំនន់ នៅឆ្នាំនេះ នោះកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងដល់ ៧,២៥% នៅឆ្នាំ២០១២។
តាមការព្យាកររបស់ IMF កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១នេះ ត្រូវបានរំពឹងថា នឹងមានកំណើន ចំនួន ៧,៥% ដែលជាកំណើនដ៏ខ្ពស់ បើប្រៀបធៀបនឹងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកល នៅឆ្នាំ២០០៨។
មូលនិធិរូបិយវត្ថុ IMF ដែលមានមូលដ្ឋានធំ នៅសហរដ្ឋអាមេរិក ក៏បានលើកឡើងថា កំណើនសេដ្ឋ កិច្ចកម្ពុជា ដែលកើនដល់ ៧,៥% នៅឆ្នាំ២០១១ បានមកពីកំណើនផ្នែកនាំចេញវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងវិស័យកសិកម្ម។ វិស័យកសិកម្ម ដែលត្រូវបាន IMF លើកឡើងថា នៅក្នុងរយៈពេល ៩ ខែដំបូង ក្នុងឆ្នាំ២០១១ បានកើនឡើងខ្លាំង មុនពេលត្រូវរងគ្រោះ ដោយទឹកជំនន់។
ចំណែកអតិផរណា ទំនិញឡើងថ្លៃ ក៏ត្រូវបាន IMF លើកឡើងថា មានការកើនឡើងខ្លាំង នៅឆ្នាំ២០១១ ដោយសារតែការឡើងថ្លៃខ្ពស់នូវតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ IMF ប្រកាសថា នៅឆ្នាំ២០១១ អតិផរណានៅកម្ពុជា នឹងមានកម្រិត ៥,៧% ហើយនៅឆ្នាំ២០១២ អតិផរណានឹងធ្លាក់ចុះ មកនៅត្រឹមតែ ៥% ប៉ុណ្ណោះ៕
CEN
No comments:
Post a Comment
yes