សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 9, 2011

លោកស្រី Hillary Clinton អំពាវនាវ ឲ្យពិភពលោក​ បញ្ចប់ អំពើហិង្សា លើស្រ្តី


 ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ឋិមនុស្ស ១០ធ្នូ លោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទៅកាន់ប្រទេស  នៅ ក្នុងពិភពលោក រួមទាំងកម្ពុជា ដើម្បីរួមគ្នាបញ្ចប់ ការរំលោភធ្វើបាប ដល់ស្រ្តី និងក្មេងស្រីផង ក្នុង រូបភាពផ្សេងៗ។
លោកស្រី Hillary Rodham Clinton បានជំរុញឲ្យប្រទេស ក្នុងពិភពលោក និងកម្ពុជាផងដែរ ប្រើ រយៈពេល ១៦ ថ្ងៃក្នុងឆ្នាំនេះ ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ការរំលោភធ្វើបាប ការ ប្រើប្រាស់អំពើហិង្សាជេនឌ័រ។
លោកស្រីថា “ចូរយើងប្រឆាំងនឹងវប្បធម៌និទណ្ឌភាព ដែលធ្វើឲ្យ មានអំពើហិង្សា ជាបន្តឥត ឈប់ឈរ ។ ចូរយើងធ្វើការជាមួយគ្នា ជាដៃគូ ដើម្បីបំបាត់គ្រប់ទម្រង់ ទាំងអស់នៃអំពើហិង្សា”។

លោកស្រីបានពិពណ៌នាថា អំពើហិង្សាជេនឌ័រ គឺជាការរំលោភ ដែលមិនអាចឲ្យគេអត់ឱនឲ្យបាន ទៅលើសេចក្តីថ្លៃថ្នូរ របស់មនុស្ស។ អំពើហិង្សាទៅលើស្រ្តីនិងកុមារី ពិតជានាំឲ្យខាត ដល់ មនុស្ស គ្រប់គ្នា ក្នុងសង្គម។
ឧទាហរណ៍ នៅប្រទេស Uganda មានស្រ្តីជិត ១៣% បាននិយាយថា គេបាត់បង់ពេលវេលា សម្រាប់ ការងារផ្ទះដ៏ចាំបាច់ ដោយសារអំពើហិង្សារបស់គូស្នេហ៍។ មានខ្លះក្នុងចំណោមទាំងនេះ បាត់បង់ ថ្ងៃ ធ្វើការប្រហែល ១១ ថ្ងៃក្នុងមួយឆ្នាំៗ។ គ្រួសារចំនួនជាង ២ ភាគ ៣ ដែលត្រូវបានអង្កេតទៅលើ នៅ ប្រទេសបង់ក្លាដេស បាននិយាយថា អំពើហិង្សាក្នុងគ្រួសារបានបណ្តាលឲ្យខាតបង់ប្រាក់ គិត ជា មធ្យមចំនួន ៥ ដុល្លារ ក្នុងមួយខែ គឺប្រហែលជិត ៥% នៃប្រាក់ចំណូលរបស់ស្រ្តីជាច្រើន។
នៅ សហរដ្ឋអាមេរិក ការសិក្សា នៅឆ្នាំ ២០០៣ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក បានធ្វើការប៉ាន់ប្រមាណថា ការចំណាយដោយសារអំពើហិង្សា មានគូស្នេហ៍ជាង ៥,៨ ពាន់លាន ដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងនោះ ជិត ៤,១ ពាន់លានដុល្លារត្រូវចំណាយទៅលើសុខភាព និងជិត ១,៨ ពាន់លានដុល្លារ ត្រូវបាត់បង់ ដោយសារការបាត់ភាពពលកម្ម។


DAP

No comments:

Post a Comment

yes