សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 15, 2012

​ភូមាដោះលែង​អ្នកទោស​651​​នាក់​ ក្នុងនោះ​មានអ្នក​ទោស​នយោបាយ​​​​302នាក់​


រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​កាលពីថ្ងៃទី​​​​១៤ មករា ​​ថា អ្នកទោស​​​នយោបាយ​​​ចំនួន​​​៣០២​នាក់ ដែល​​​ការដោះលែង​​​ពួកគេ​ត្រូវ​បានទាមទារ ​​ដោយ​គណបក្ស​​​​ប្រឆាំង​​​គឺគណបក្ស​​​​សម្ព័ន្ធ​​​ជាតិ ដើម្បី​​​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​​ LND របស់​លោកស្រី​​​អ៊ួង សាន់​ស៊ូជី ​ស្ថិតក្នុង​ចំណោម​អ្នកទោស​​​​៦៥១​នាក់ ​​ដែលត្រូវ​ដោះលែង​​​​​នា​​ពេល​មុននេះ ក្នុងក្របខណ្ឌនៃ​​ការ​លើកលែង​ទោស​​​មួយ​។​ រដ្ឋ​មន្ត្រី​​​​​មហា​ផ្ទៃ​​​​ភូមា​​ឧត្ត​សេនីយ៍​​​​កូកូ បញ្ជាក់​ថា ​​អ្នកទោស​​ទាំងនេះត្រូវ​​​បាន​ដោះលែង​ ដើម្បី​​​ឱ្យពួក​​​​​​គេអាច​ដើរ​​​តួនាទីក្នុង​​ដំណើរ​​​​​​ការនយោ​បាយ​​​ដែល​​កំពុង​ប្រព្រឹត្តទៅ​​ និង​ដើម្បី​​​​ឱ្យពួកគេ​អាច​ចូលរួមក្នុងការ​​​បោះឆ្នោតសភា​​​​​នា​ខែ​មេសា ​​​ខាង​មុខនេះ ទោះ​បី​ពួកគេ​​ធ្លាប់ជាប់​​​ទោស​ក៏​​ដោយ​។​


ក្នុងចំណោម​ពួកអ្នក​​​​ទោស​ដែល​គណបក្ស LND ទាមទារ​ឱ្យដោះលែង​ រួមមាន​មនុស្ស​​​១២៨​នាក់ ​​​​ជាប់​ឃុំឃាំង​​​​ពីបទ​​​​រំលោភ​បំពាន​​ច្បាប់​​​​រួម ក្នុង​​នោះ​​១៣នាក់​​ដោយសារ​​​មាន​ទំនាក់ទំនង​​​​​ជាមួយ​​​ពួកតាលី​បង់​​​​ដែល​ពួកអ្នកទាំង​នេះ​​​ត្រូវស្ថិតក្នុង​​​ពន្ធនាគារបន្តទៀត ក្នុង​​ផល​ប្រយោជន៍​​របស់ប្រទេស​។​ រលកនៃការ​​​ដោះលែង​​ពួកអ្នក​ទោស​​​នេះ ទទួលការ​អបអ​រសាទរ​​​​ពីបណ្តា​​ប្រទេស​លោក​ខាង​លិច​​ ដោយ​​​ចាត់ទុក​ថា នោះ​ជា​ជំហាន​​​ទៅ​​មុខ​មួយ​ឆ្ពោះទៅ​រកលទ្ធិប្រជាធិបតេយ្យ​។​


រដ្ឋមន្ត្រី​​​ការបរទេស​​​បារាំង លោក ALAIN  JUPPE បាន​ចាប់​ផ្តើម​​​​ទស្សនកិច្ច​​លើកដំបូង​របស់​លោក​​នៅភូមា​។ ​លោកនឹងស្ថិត​ក្នុង​ប្រទេស​នេះ ​រហូត​ដល់​ថ្ងៃទី​​១៦ ​មករា ​​។ ក្រសួង​ការ​បរទេស​​​​បារាំង​និយាយ​ថា ​រដ្ឋមន្ត្រី​​បារាំង​​​មាន​បំណង​​លើកទឹកចិត្ត​​​​ដល់​ប្រធានាធិបតី​​​ភូមា លោកអ៊ូថេន ​សេន និង​​អាជ្ញាធរ​​ភូមា ឱ្យ​​​​​​បន្ត​ចលនា​​បែបនេះ​​​តទៅទៀត ​ដោយចាត់វិធានការ​​ជាក់ស្តែង​​​ទាំងឡាយ​​ជា​គុណ​ប្រយោជន៍​​ដល់​ការ​​បង្រួប​បង្រួម​ជាតិ ​​សិទ្ធិ​មនុស្ស​ ​​ជនជាតិ​ភាគិតច និង​​លទ្ធិប្រជាធិបតេយ្យ​ ៕​

No comments:

Post a Comment

yes