Sunday, January 15, 2012
ស្ថានទូតរុស្ស៊ីប្រកាសឱ្យពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នអំពី បំណែកយានអវកាសតូចៗអាចធ្លាក់មកចំប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ បំណែកមួយចំនួននៃយានអវកាសរបស់ប្រទេសរុស្ស៊ី ដែលខូចនៅលើលំហ អវ កាស ហើយត្រូវបានកម្ទេចចោលនោះបំណែករបស់វានឹងត្រូវធ្លាក់ចុះមកភពផែនដី ក្នុងនោះមានបំណែកខ្លះត្រូវធ្លាក់មកលើទឹកដីកម្ពុជា នៅវេលាម៉ោង៧យប់ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មករា ២០១២ នេះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា។
ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថា លទ្ធភាពដែលបំណែកយានអវកាស ធ្លាក់មកលើទឹកដីកម្ពុជាមានតិចតួចទេ ហើយការជូនព័ត៌មាននេះ ដើម្បីឱ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាចៀសវាងការភ្ញាក់ផ្អើល។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានឱ្យដឹងថា កាក សំណល់យានអវកាសរុករករបស់រុស្ស៊ីនៅភពព្រះអង្គារ នឹងធ្លាក់មកភពផែនដីវិញ នៅថ្ងៃទី១៥ មករា ២០១២ តែមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ។ ចំណែកទីភ្នាក់ងារសហព័ន្ធអវកាសរុស្ស៊ី “Roscosmos” បានឱ្យដឹងថា កាកសំណល់នោះមានទម្ងន់ប្រមាណ២០០គីឡូក្រាមប៉ុណ្ណោះ ដែល ផ្ដាច់ចេញពីយានអវកាស “Phobos-Grunt” រុករកនៅភពព្រះអង្គារនឹងធ្លាក់មកភពផែនដី នៅអំឡុង ថ្ងៃទី១០-១៥ មករា ២០១២ ។
ទីភ្នាក់ងារខាងលើក៏បានបញ្ជាក់បន្ថែមថា កាកសំណល់នោះជាផ្នែកមួយផ្ដាច់ចេញពីបំណែកយាន អវកាស ដែលនឹងត្រូវដុតចោលហើយធ្លាក់ចុះមកនោះមានទម្ងន់ប្រមាណ១០០គីឡូក្រាម ហើយថា បើទោះបីជាធ្លាក់កម្ទេចកម្ទីទាំងនេះមកភពផែនដីក៏ពិតមែន តែមិនបាន បង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរ តាម រយៈសារធាតុវិទ្យុសកម្ម ដែលមានផ្ទុកនៅក្នុងបំណែកយានអវកាសដែលធ្លាក់នោះទេ៕
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes