


ភាពប្រណិតភាពមិនមែនសម្រាប់ មនុស្សគ្រប់គ្នាចង់សាកល្បងនោះទេ ប៉ុន្ដែនេះពិតជាមិន អាចទប់អារម្មណ៍មនុស្សរាប់ រយណាស់ទៅភ្លក់រសជាតិម្ហូប ថ្មីក្នុងពិធីបុណ្យនៅក្នុងខេត្ដ Yulin នៅភាពខាងកើតប្រទេសចិនបានឡើយ។ នៅក្នុងទីក្រុងនេះ ត្រូវបានរៀបចំទៅតាមលក្ខណៈ ប្រពៃណីក្នុងការធ្វើម្ហូបអាហារ ពីសាច់ឆ្កែនៅក្នុងពិភពលោកនេះ។ មានឆ្កែលើសពី ១៥ ០០០ ក្បាល ត្រូវបានគេចាប់យកមកធ្វើជា ម្ហូបនៅក្នុងពិធីបុណ្យនេះ។ អ្នកនៅក្នុងតំបន់ ម្នាក់ឈ្មោះ Lu Hin បានបកស្រាយថា សាច់ឆ្កែគឺជាសាច់ធម្មតាដូចសាច់ ដទៃទៀត។
សត្វតូចៗមានរស់ជាតិធម្មតា ចំនែកសាច់ឆ្កែវិញមានរសជាតិពិសេស និងឆ្ងាញ់។ ឆ្កែគឺ ជាមុខ ម្ហូបដែលមានប្រជាប្រិយ សម្រាប់នៅក្នុងប្រទេសចិន ប៉ុន្ដែពួកគេនៅតែចិញ្ចឹមវាជា ធម្មតានៅ ផ្ទះ។ យើងចាប់ផ្ដើមធ្វើរបៀបនេះ តាំងពីឆ្នាំមុនៗម្ល៉េះ ហើយមនុស្សគ្រប់គ្នាក៏ ទទួលយក មុខ ម្ហូបនេះដែរ និងម្នាក់ៗតែងនិយាយថា សាច់ឆ្កែដែលឆ្ងាញ់ជាងគេមកពីខេត្ដ Yulin ។
No comments:
Post a Comment
yes