សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 29, 2012

សូមកុំវិភាគ​ ហួសឆ្ងាយពេក ជុំវិញការស្លាប់ មន្ដ្រីបរិស្ថាន

www.dap-news.com

E-mailPrintPDF
ភ្នំពេញ ៖ ជាបឋម មុនខ្ញុំលើកឡើងនូវ ទស្សនៈផ្ទាល់ខ្លួនបន្ដិចបន្ដួច ខ្ញុំសូមចូលរួមនូវ មរណៈទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួ សារសពរបស់លោក ឈុត វុទ្ធី អ្នកស្រឡាញ់ បរិស្ថាន និងលោក រតនា មន្ដ្រីអាវុធហត្ថ ដែលស្មោះត្រង់ចំពោះជាតិ ដែលអ្នកទាំងពីរ បានស្លាប់បាត់បង់ជីវិត នៅក្នុងបុព្វហេតុ ស្រឡាញ់ជាតិដូចគ្នា ហើយសូមឧទ្ទិសដល់ វិញ្ញាណក្ខន្ដអ្នកទាំងពីរ សូមឱ្យទៅកាន់សុគតិ ភព និងបន់ស្រន់ឱ្យឆាប់កើតត្រឡប់មកជា កូនខ្មែរសាជាថ្មី ដើម្បីបន្ដបំរើជាតិតទៅទៀត ប្រសិនបើមាន។

មរណភាពរបស់សកម្មជន ការពារព្រៃឈើមួយរូបដ៏គួរឱ្យគោរព និងមន្ដ្រីកងរាជអាវុធហត្ថដ៏គួរឱ្យរាប់អាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ភូមិបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បានក្លាយជាប្រធានបទ ដ៏ក្ដៅគគុកមួយថ្មីទៀត របស់អង្គការសង្គមស៊ីវិលមួយចំនួន និងគណបក្សប្រឆាំងធ្វើការវាយប្រហារមកលើសមត្ថកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បើទោះជារឿងនោះ ជារឿងទំនាស់ពាក្យសំដី កើតចេញពីបុគ្គលទាំង២រូបនោះយ៉ាងណាក្ដី។
នៅក្នុងទំព័រសារព័ត៌មានជាតិ និងអន្ដរជាតិខ្លះ គេឃើញសុទ្ធសឹងតែពាក្យសំដីអត្ថាធិប្បាយ ដែលផ្ដោតជាសំខាន់ទៅលើឈ្មោះ ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិម្នាក់តែប៉ុណ្ណោះ ហើយបានទម្លាក់កំហុសទាំងអម្បាលមាន ទៅលើមន្ដ្រីកងរាជអាវុធហត្ថ ដែលស្លាប់នោះទៅវិញ។ នេះជាការដាក់តម្លៃ មួយខ្ពស់ពេកសម្រាប់លោក ឈុត វុទ្ធី នៅគ្រាដែលការអត្ថាធិប្បាយរបស់ អង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិខ្លះ ព្រមទាំងគណបក្សប្រឆាំងមើលស្រាលជីវិត របស់មន្ដ្រីកងរាជអាវុធហត្ថ អ៊ិន រតនា ហើយបានដាក់ងារឱ្យលោក ឈុត វុទ្ធី "ជាវីរៈជនការពារព្រៃឈើ" ។
តែយ៉ាងណាក៏ដោយ ការស្លាប់របស់អ្នកទាំងពីរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្ដទុកដាក់ និងសម្ដែងការសោកស្ដាយជាទីបំផុត ចំពោះរឿងហេតុ ដែលបានបណ្ដាល រហូតដល់ផ្ទុះអាវុធ និងស្លាប់មនុស្ស។ ការយកចិត្ដទុកដាក់នេះ បានស្ដែងឡើងតាមរយៈការបង្កើត គណៈកម្មការចម្រុះមួយ ដែលមានសមាសភាព ពាក់ព័ន្ធ និងដឹកនាំដោយមន្ដ្រីជាន់ខ្ពស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីស្វែងរកការពិត នៅក្នុងសំណុំរឿងមួយនេះ។
ការអង្កេតដំបូងរបស់កងរាជអាវុធហត្ថ ដែលថា អ្នកទាំងពីរបាញ់តដៃគ្នា នៅក្នុងជម្លោះពាក្យសំដីតឹងសរសៃកនោះ គ្រាន់តែរបាយការណ៍បឋមប៉ុណ្ណោះ ប៉ុន្ដែរឿងហេតុ ពិតប្រាកដនឹងលាតត្រដាងគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ជឿទុកចិត្ដបានតាមរយៈគណៈកម្មការចម្រុះថ្មីមួយ ជាមួយគ្នានោះរបាយការណ៍ របស់អង្គការ សង្គមស៊ីវិលខ្លះមិនត្រូវ ធ្វើសេចក្ដីសន្និដ្ឋានថា សមត្ថកិច្ចសុទ្ធតែជា អ្នកខុសដែរ។ ព្រោះនៅក្នុងហេតុការណ៍នោះ មិនមែនមានតែអ្នកទាំងពីរ ជាអ្នកស្លាប់នោះទេ ប៉ុន្ដែនៅមានសាក្សីជាច្រើនទៀត ដែលគណៈកម្មការនេះ នឹងសាកសួរបន្ថែម ដើម្បីរកដើមចម ដែលនាំឱ្យមានការបាញ់ប្រហារ។ នាពេលនេះ ខ្ញុំសូមទាញអារម្មណ៍ អ្នកវិភាគទាំងឡាយខ្លះកុំដើរឆ្ងាយហួសរហូតដល់ ដាក់ការស្ដីបន្ទោសមក លើសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទាំងស្រុង។ ខ្ញុំសូមលើកទឹកចិត្ដ ឱ្យសាក្សីឃើញផ្ទាល់ភ្នែក ទាំងឡាយចូលរួមផ្ដល់ជាកណ្សិនសាក្សី ដល់គណៈកម្មការចម្រុះ ដើម្បីផ្ដល់នូវភាពយុត្ដិធម៌ជូនជនរងគ្រោះ ទាំងពីរនៅក្នុងឧប្បត្ដិហេតុផ្ទុះអាវុធ ដើម្បីឱ្យវិញ្ញាណក្ខន្ធ របស់ពួកគេទៅកាន់សុគតិភព បានស្ងប់។ មិនតែប៉ុណ្ណោះ យើងសូមឱ្យអ្នកវិភាគទាំងឡាយ ជាពិសេសអ្នកដែលកាន់ជើងលោក ឈុត វុទ្ធី កុំយកសាកសពរបស់ លោក ឈុត វុទ្ធី ធ្វើអាជីវកម្មនៅក្នុងសកម្មភាពអង្គការ ឬគណបក្សរបស់ខ្លួន ដើម្បីដាក់ការស្ដីបន្ទោសទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវរួម។ ម្យ៉ាងទៀតសោត សូមកុំតាំងខ្លួនឯងធ្វើជាអាជ្ញាកណ្ដាលផង និងធ្វើជាកីឡាករផង។
យ៉ាងណាក៏ដោយនៅក្នុងស្ថានភាពនេះ យើងសូមចាត់ទុកហេតុការណ៍បាញ់សម្លាប់នោះ ជាឧបទ្ទវហេតុមួយតែប៉ុណ្ណោះ ហើយសូមកុំមើលឃើញទិដ្ឋភាពបែបនេះ រួចវាយតម្លៃជារួមថា ប្រទេសកម្ពុជាពោរពេញទៅ ដោយអំពើហិង្សាឱ្យសោះ។ ធាតុពិតស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានភាពល្អ ប្រសើរខុសពីសម័យណា ទាំងអស់ ដែលពីឆ្នាំ១៩៧០ ដល់១៩៩៨ ប្រជាពលរដ្ឋខ្មែររត់គេចពីគ្រាប់ផ្លោង រត់គេចពីការកាប់សម្លាប់រវាង ក្រុមនិន្នាការខុសគ្នា តែពេលនេះមិនដូចមុននោះឡើយ ប្រជាពលរដ្ឋរស់នៅដោយភាព សុខសាន្ដ មិនព្រួយបារម្ភពីសុវត្ថិភាព អសន្ដិសុខ នោះទេ។ បើគេមើលនៅក្នុងខេត្ដកោះកុង ខេត្ដនេះជាខេត្ដមួយនៅដាច់ស្រយាល ពីរាជធានីភ្នំពេញ ហើយជាតំបន់អសន្ដិសុខបំផុត នាសម័យសង្គ្រាម ប៉ុន្ដែសន្ដិសុខសុវត្ថិភាពបរិបូរណ៍ បានលេចចេញជារូបរាង ក្រោយពីនយោបាយបង្រួបបង្រួមជាតិ និងឈ្នះឈ្នះ រវាងខ្មែរ និងខ្មែរ។
លើសពីនេះទៅទៀត សូមកុំឱ្យវាយតម្លៃថា មានតែអ្នកស្លាប់ម្នាក់ប៉ុណ្ណោះ ជាវរជនការពារបរិស្ថាន សូមគិតថា នៅមានប្រជាជនកម្ពុជាជាច្រើនលាននាក់ទៀត ជាអ្នក ស្រឡាញ់ និងថែរក្សាបរិស្ថានផងដែរ។ អ្នកនៅរស់មានជីវិត ក៏គេមានកតាព្វកិច្ច រួមចំណែកថែរក្សាបរិស្ថាន ដូចលោក ឈុត វុទ្ធី ដែរ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានចាត់ទុកវិស័យបរិស្ថាន ជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកើនក្នុងរង្វង់ ៥ភាគរយ ក្នុងមួយឆ្នាំថែម ទៀតផង។
បន្ថែមលើសពីនេះ សូមកុំឱ្យលើកយក រឿងឧបទ្ទវហេតុនេះ ទៅបាចហាចទៅលើករណីផ្សេងៗទៀត ដូចជាករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែល បាញ់ប្រហារមកលើកម្មការិនីឱ្យរងរបួស៣នាក់ ឡូកឡំឱ្យសោះ ព្រោះករណីនោះ រាជរដ្ឋាភិបាលកម្ពុជា បានបំពេញកតាព្វកិច្ចរបស់ ខ្លួនរួចហើយដោយដកហូត បុណ្យស័ក្ដិមុខងាររបស់ ឈូក បណ្ឌិត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្ដស្វាយរៀងថែមទៀត។ ឯរឿងចាត់ការយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិ របស់តុលាការតែប៉ុណ្ណោះ៕

No comments:

Post a Comment

yes