ក្រុងជូបាៈ ចិន នឹងផ្តល់ឥណទានសម្រាប់គម្រោងអភិវឌ្ឍន៍ដល់ប្រទេសស៊ូដង់ខាងត្បូងចំនួន ៨ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង។
លោក Barnaba Marial Benjamin អ្នកនាំពាក្យរបស់រដ្ឋាភិបាលសូដង់ខាងត្បូង បានឲ្យដឹងថា ឥណទាននេះ នឹងយកមកប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវថ្នល់ កសិកម្ម វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ ដែលនឹងសាងសង់ឡើងដោយក្រុមហ៊ុនរបស់ចិន។ តែលោកបានបដិសេធមិនប្រាប់ពីអត្រាការប្រាក់ឥណទាននេះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីស៊ូដង់ Salva Kiir ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសាកន្លងទៅនេះចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីផ្តល់មូលនិធិដល់ប្រទេសនេះ។ លោក Benjamin មានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញពីរដ្ឋធានីជូបា កាលពីម្សិលមិញថា៖ «វាជាដំណើរទស្សនកិច្ចដ៏ជោគជ័យមួយ។ ខ្ញុំយល់ថា មូលនិធិនេះ ទទួលបានចំពេលវេលាល្អណាស់»។
No comments:
Post a Comment
yes