ទ្រង់ស៊ីសុវត្ថិ សិរីវុឌ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះទំនុកច្រៀងរបស់កវីឆ្នើមលក់បានតម្លៃខ្ពស់បំផុតត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមានបទចម្រៀងចំនួន២បទលេចឮថាព្រះអង្គម្ចាស់មួយអង្គប្រកាសលក់ក្នុងមួយបទតម្លៃដល់ទៅ១ម៉ឺនដុល្លារឯណោះ ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ។បទចម្រៀងទាំង២បទនោះ បទមួយមានចំណងជើងថា «នយោបាយឈ្នះតេជ បារមី» និងបទ«បណ្តាំមាតាកាកបាទក្រហម» ជាប្រភេទបទមហោរីច្នៃ ។
បទចម្រៀងទាំង២បទនោះមានខ្លឹមសារនិយាយពីការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាស្នាដៃនិពន្ធរបស់ទ្រង់ស៊ីសុវត្ថិ សិរីវុឌ ។
ដំណឹងគួរឱ្យភ្ញាក់ផ្អើលនេះលេចឮក្នុងមជ្ឈដ្ឋានសិល្បៈ ជាពិសេសក្នុងចំណោមអ្នកផលិតបទចម្រៀង ។ ដើម្បីដឹងការពិតយ៉ាងនោះអ្នកយកព័ត៌មានយើងបានស្កាត់ជួបម្ចាស់ស្នាដៃដោយផ្ទាល់គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌជាបុត្រទោលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជិត្ថាម៉ារ៉ូ និងព្រះនាងនរោត្តម ធារ៉ូន្នី ។
ដំណឹងគួរឱ្យភ្ញាក់ផ្អើលនេះលេចឮក្នុងមជ្ឈដ្ឋានសិល្បៈ ជាពិសេសក្នុងចំណោមអ្នកផលិតបទចម្រៀង ។ ដើម្បីដឹងការពិតយ៉ាងនោះអ្នកយកព័ត៌មានយើងបានស្កាត់ជួបម្ចាស់ស្នាដៃដោយផ្ទាល់គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌជាបុត្រទោលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជិត្ថាម៉ារ៉ូ និងព្រះនាងនរោត្តម ធារ៉ូន្នី ។
ទ្រង់ស៊ីសុវត្ថិ សិរីវុឌ ប្រសូតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៦៤ នៅសង្កាត់លេខ៤ រាជធានីភ្នំពេញ ។ ព្រះអង្គបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រ ចិត្តសាស្ត្រ មនុស្សសាស្ត្រ និងទស្សនវិជ្ជា និងក្លាយជាអ្នកនិពន្ធកំណាព្យ និងទំនុកច្រៀង ព្រមទាំងជាអ្នកសម្តែងភាពយន្តតាំងពីឆ្នាំ១៩៨៩មក ។ ទ្រង់ស៊ីសុវត្ថិ សិរីវុឌ និពន្ធបទចម្រៀងបានជាង៥០០បទ ហើយក្នុងចំណោមបទចម្រៀងទាំងនោះទ្រង់ផ្តល់ឱ្យទៅផលិតកម្មខ្លះមិនគិតកម្រៃទេ តែបទខ្លះទ្រង់ទទួលប្រាក់កម្រៃក្នុង១បទពី៣ទៅ៣០ដុល្លារ ។
ទ្រង់ស៊ីសុវត្ថិ សិរីវុឌ ឱ្យដឹងថា ស្នាដៃលើកដំបូងបស់ទ្រង់គឺកំណាព្យចំណងជើងថា «វាលថប់ខ្យល់» និងបទ«គុណព្រះមាតា» ។ ចំពោះបទចម្រៀងដំបូងទ្រង់ភ្លេចចំណងជើង តែបទចុងក្រោយគឺបទ«នយោបាយឈ្នះតេជបារមី» និងបទ«បណ្តាំមាតាកាកបាទក្រហម» ។ ក្រៅពីនិពន្ធកំណាព្យ និងទំនុកច្រៀង ទ្រង់ស៊ីសុវត្ថិសិរីវុឌបានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួួយចំនួន ពិសេសកាលពីឆ្នាំ២០១០ ទ្រង់បានចូលរួមសម្តែងឱ្យក្រុមហ៊ុនទូរទស្សន៍ជាតិកូរ៉េខាងត្បូងសហការជាមួយទូរទស្សន៍ជាតិកម្ពុជាដោយអ្នកដឹកនាំរឿងតម្រូវឱ្យទ្រង់សម្តែងជាតួអង្គតំណាងព្រះបាទជ័យវរ្ម័នទី៧ ។
ចំពោះបទចម្រៀងដែលព្រះអង្គម្ចាស់នោះមានគម្រោងប្រកាសលក់ក្នុង១បទ តម្លៃ១ម៉ឺនដុល្លារនោះទ្រង់បានឱ្យដឹងថា តាមពិតទៅបទចម្រៀងពិបាកសរសេរណាស់ មិនមែនចេះតែសរសេរឱ្យរួចតែពីដៃ ឬលួចបកប្រែពីបទបរទេសទេ។ ការសរសេរបទចម្រៀងត្រូវចេះប្រើឃ្លាឃ្លោងមានសម្ផស្សនិងស៊ីជម្រៅទើបមានតម្លៃមហាសាល ។ ឧទាហរណ៍បទចម្រៀង២បទរបស់ទ្រង់គឺនិយាយអំពីសាវតារស្នាដៃវីរជនខ្មែរដែលបានកសាង ស្ថាបនា អភិវឌ្ឍ ប្រទេសតាំងពីបាតដៃទទេរហូតមានការលូតលាស់យ៉ាងលឿនបំផុត ។
ទ្រង់គិតថា «បទចម្រៀង២បទរបស់ខ្ញុំក្នុងមួយបទតម្លៃ១ម៉ឺនដុល្លារមិនថ្លៃទេ តែលក់ក៏មិនបានដែរ គ្មានអ្នកណាម្នាក់ហ៊ានទិញទេ។ ទោះជាយ៉ាងណាក្តី បើយើងគិតឱ្យដល់កម្រិតទៅថ្លៃមិនស្មើកិត្តិនាមសាវតាររឿងរបស់វីរជនខ្មែរចាប់តាំងពីឆ្នាំ១៩៧៩មក ដល់ឆ្នាំ២០១២នេះ ទេ »។ ទ្រង់ស៊ីសុវត្ថិ សិរីវុឌ ហៅឆអែល ឬប៉ាកកាវរ្ម័នសង្ឃឹមថា បទចម្រៀងរបស់កូនខ្មែរនិពន្ធនឹងមានតម្លៃឡើងវិញនាពេលអនាគត ៕
No comments:
Post a Comment
yes