លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅពិនិត្យបង្គោលសីមាលេខ ១ នៅស្រុកអន្លង់វែង
ព្រំដែនកម្ពុជា-ថៃ: លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងថ្នាក់មជ្ឈមណ្ឌលជាតិ បានដឹកនាំប្រតិភូមួយក្រុម មានអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធប្រចាំយោធភូមិភាគ៤ ចុះពិនិត្យបង្គោលសីមាលេខ ១ ដល់លេខ ៣ នៅព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិសាស្ត្រភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (កម្ពុជា) ឈមនឹងភូមិសាស្ត្រស្រុកភូសីង ខេត្តស៊ីសាកេត (ថៃ) កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានចូលរួមជាអធិបតី នៅក្នុងពិធីផ្ទេរ-ប្រគល់លទ្ធផលផ្ទៃដីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅការដ្ឋានបោសសម្អាតមីន បម្រើឲ្យការវាស់វែង និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចាប់ពីបង្គោលសីមាលេខ ១ ដល់លេខ ៣ របស់កម្លាំងដោះមីន នៃមជ្ឈមណ្ឌលគ្រប់គ្រងកងរក្សាសន្តិភាព និងកាកសំណល់នៅកម្ពុជា ស្ថិតនៅភូមិសាស្ត្រខាងលើ។

លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងចាប់ផ្ដើមស្រាវជ្រាវ និងបោះបង្គោលព្រំដែន ពីបង្គោលសីមាលេខ ១ ចាប់ពីភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់បង្គោលសីមាមាននៅក្នុងខេត្តកោះកុង។
លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា នៅចំណុចបង្គោលសីមានៅចំណុចខ្លះ ខាងភាគីថៃមិនអនុញ្ញាតិឲ្យគណៈកម្មាធិការនៃប្រទេសទាំងពីរ ធ្វើការរុករកឡើយ ព្រោះគេថាជាបន្ទាយយោធាថៃ៕
No comments:
Post a Comment
yes