ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជារស់នៅក្រៅប្រទេស
គឺពួកគាត់ចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
នៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥
ដែលនិងប្រព្រឹត្តទៅនីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
វត្តមានរបស់លោក សម រង្ស៊ី នៅមុនពេលបោះឆ្នោតគឺជារឿងចាំចាប់បំផុត ព្រោះគណបក្ស
សម រង្ស៊ី និងប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវការលោក សម រង្ស៊ី ដើម្បីដឹកនាំគណបក្ស
ក៏ដូចជាចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងនៅក្នុងពេលបោះឆ្នោតផងដែរ ។
ការបិទផ្លូវលោក សម រង្ស៊ី ពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
និងគណកម្មាធិការជាតិរៀប ចំការបោះឆ្នោតដែលជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជន
គឺដោយសារតែពួកគេខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
ដែលមានសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើងៗនោះ
។
ជារៀងរាល់ថ្ងៃគណបក្សប្រជាជនកាន់អំណាចរបស់លោក ហ៊ុន សែន រួមជាមួយនិង គ.ជ.ប គឺពួកគេខិតខំរកគ្រប់វិធីសាស្រ្តដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក សម
រង្ស៊ី គឺពួកគេហ៊ានចំ ណាយធនធានរបស់រដ្ឋជាច្រើន ក៏ដូចជាលុយពុករលួយរបស់ពួកគេ
យកទៅចាយវាយយ៉ាងខ្ជះ
ខ្ជាយដើម្បីទិញទឹកចិត្តរបស់ប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជន
ក៏ដូចជាការទិញមិនឲ្យ ប្រជាពលរដ្ឋនៅបោះឆ្នោតតែម្តង ដែលពួកគេដឹងថា ប្រជាពលរដ្ឋទាំងនោះមាននិន្នាការគាំទ្រមកលើគណបក្ស
សម រង្ស៊ីនោះ រួមជាមួយនិងការបង្ករបញ្ហារំខានមួយចំនួនដល់ប្រជាពលរដ្ឋ និងការលំឡុតគាំរាម
កំហែង នៅមុនពេលបោះឆ្នោត ថ្ងៃឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតជាដើមនោះ ។
រួមជាមួយនិងការលួចសន្លឹកឆ្នោតតាមបែបគ្រប់រូបភាព ដោយធ្វើយ៉ាងណា ដើម្បីទទួលបានសម្លេងច្រើនជាងគណបក្ស
សម រង្ស៊ី ក៏ដូចការបើកដៃឲ្យជនជាតិយួនមានសិទ្ធិបោះឆ្នោតដើម្បីបំប៉ោងសម្លេងឲ្យគណបក្សប្រជាជនផងដែរ
។ ទាំងអស់នេះហើយ គឺជាល្បិចដ៏ខ្មៅកខ្វក់របស់គណបក្សប្រជាជនលោក ហ៊ុន សែន
និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
ប្រទេសកម្ពុជាត្រូវបានត្រូវបានអ្នកតាមដានស្ថានការណ៏នយោបាយបានមើលឃើញថា ជាប្រទេសមួយដែលពោពេញទៅដោយអំពើអយុត្តិធម៌
ការបំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាងមកលើប្រជាពលរដ្ឋ និងអ្នកនយោបាយ
និងជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យនៅលើក្រដាស់តែប៉ុណ្ណោះ ។
នៅក្នុងតំណើរទស្សនៈកិច្ចរបស់លោក សម រង្ស៊ី ទៅប្រទេសកាណាដាលោកបានធ្វើការជំរាបជូនប្រជាពលរដ្ឋនៅទីនោះអំពីព្រឹត្តការណ៏ថ្មីៗដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា
តួយ៉ាងគឺករណីរបស់លោកផ្ទាល់ ដែលជារៀងរាល់ពេល គឺគណបក្សកាន់អំណាច បានព្យាយាមរកគ្រប់វិធី
ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក និងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីធ្វើការដឹកនាំគណបក្ស
សម រង្ស៊ី និងការចូលរួមឃោសនានៅពេលបោះឆ្នោតតំណារាស្រ្ត អាណត្តិទី៥ ដោយផ្ទាល់ ។
តែទោះជាយ៉ាងណាក៏ដោយលោកបាននិងកំពុងតែខិតខំនៅក្រៅប្រទេស ដោយធ្វើការជាមួយនិងសហគមន៏អ៊ឺរ៉ុប
ក៏ដូចជាអង្គការអន្តរជាតិដ៏ទៃទៀត ដើម្បីទទួលបានការអន្តរាគមន៏ ក្នុងការ
វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យបានទាន់ពេលវេលាព្រោះករណីរបស់លោកគឺជារឿង
នយោបាយសុទ្ធសាធ អ្នកណាក៏គេបានដឹងផងដែរ ។ ជាមួយគ្នានោះលោក សម រង្ស៊ី
ក៏បានជំរាបប្រាប់ទៅប្រជាពលរដ្ឋនៅក្នុងប្រទេសកាណាដា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជាថា
សូមបងប្អូនកុំអស់សង្ឃឹម លោកនិងបានវិលត្រប់មកដឹកនាំគណបក្ស សម រង្ស៊ី
ដោយផ្ទាល់វិញទៅពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាតនោះឡើយ ។
ជាមួយគ្នានោះលោក សម រង្ស៊ី បានធ្វើការបញ្ជាក់ថា
កាលពីពេលកន្លងទៅថ្មីៗរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលគឺលោកស្រី
ហ៊ី ឡារីគ្លីនតុន ក៏បានចេញសេចក្តីថ្លែង ការណ៏ជុំវិញទៅនិងរឿងរបស់លោកផងដែរ ដោយនៅក្នុងសេចក្តីថ្លែងការណ៏របស់លោកស្រី
ហ៊ី ឡារីគ្លីនតុន បានធ្វើការបញ្ជាក់ថា លិទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមានលក្ខណៈពិតប្រាកដលុះត្រាណាតែនៅក្នុងប្រទេសកម្ពុជាមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ។ ហើយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទៅបាន
គឺត្រូវតែមានការចូលរួមពីគ្រប់គណបក្សនយោបាយ រួមជាមួយនិងប្រធានគណបក្សនោះផងដែរ ។
ត្រង់ចំណុចនេះគឺលោកស្រី ហ៊ី ឡារី គ្លីនតុន
ចង់បញ្ជាក់ចំពោះវត្តមានរបស់លោកនៅក្នុងប្រទេសកម្ពុជាដើម្បីដឹកនាំគណបក្ស សម រង្ស៊ី
។
សូមជំរាបថាលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺជាអ្វីដែលសហរដ្ឋអាមេរិក
និងសហគមន៏អ៊ឺរ៉ុប កុំពុងតែតាមដាននិងឃ្លាំមើលថាមានពិតប្រាកដ
ឬតែមាននៅលើក្រដាស់និងបបូរមាត់របស់ក្រុមគណបក្សកាន់អំណាចតែប៉ុណ្ណោះ ។
ព្រោះប្រសិនបើលិទ្ធិប្រជាធិបតេយ្យនៅក្នុង ប្រទេសកម្ពុជា
មានពិតប្រាកដដូចអ្វីដែលក្រុមគណបក្សកាន់អំណាចបានប្រកាសក្តែងៗនោះ ពិតណាស់ពួកគេនិងបើកផ្លូវឲ្យលោក
សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ
ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុចនេះ ។
ជាមួយគ្នានោះផងដែរ នៅក្នុងតំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជារបស់លោកស្រី ហ៊ី
ឡារីគ្លីនតុន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីចូលរួមប្រជុំ វេទិការអាស៊ានដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ
គណបក្ស សម រង្ស៊ី មន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ មានទំនុកចិត្តយ៉ាងមុតមាំថាលោកស្រី
ហ៊ី ឡារីគ្លីនតុន និងលើកយកបញ្ហាសិទ្ធិមនុស្ស បញ្ហាលិទ្ធិប្រជាធិបតេយ្យ
និងបញ្ហារបស់លោក សម រង្ស៊ី មកធ្វើការពិភាក្សា ។ ពេលនោះហើយ ពិតប្រាកដណាស់
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងទទួលរងនូវគំនាបយ៉ាងធ្ងន់ធ្ងរ ពីវេទិការអាស៊ានជុំវិញបញ្ហាសិទ្ធមនុស្ស
លិទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺករណីរបស់លោក សម រង្ស៊ី ហើយគណបក្សប្រជាជននិងត្រូវបង្ខំចិត្តទទួលយកនូវបញ្ហាទាំងអស់នេះមកអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា
និងបើកផ្លូវឲ្យលោក សម រង្ស៊ី បានចូលរួមក្នុងការឃោសនា និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
អាណត្តិទី៥ ជាក់ជាមិនខាន ។
ដូចនេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងក្រៅប្រទេស
និងក្នុងប្រទេសសង្ឃឹមទុកយ៉ាងមុតមាំចុះថា វត្តមានរបស់លោក សម រង្ស៊ី
និងមាននៅក្នុងប្រទេសកម្ពុជានៅមុនពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ហើយគណបក្ស
សម រង្ស៊ី និងដណ្តើមយកជ័យជំនះឲ្យបានលើគណបក្សកាន់អំណាចសព្វថ្ងៃ ដែលធ្វើបាបរាស្រ្តគ្មានពេលល្ហែរ
និងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីតែពង្រឹងអំណាចរបស់ខ្លួន និង បក្ខពួកតែប៉ុណ្ណោះ ។
សម រង្ស៊ី មិនមែនមានតែមួយនោះទេ គឺ សម រង្ស៊ី មានរាប់មិនអស់នៅក្នុងប្រទេសកម្ពុជា ហើយមានតែគណបក្ស
សម រង្ស៊ី តែមួយគត់គឺជាក្តីសង្ឃឹម របស់ប្រជារាស្រ្តខ្មែរ ៕
No comments:
Post a Comment
yes