សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 10, 2012

រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន ជប៉ុន និង​កូរ៉េ នា​រសៀល​នេះ​

Give our kids a better deal
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងកូរ៉េ
 នារសៀលថ្ងៃទី១០កក្កដា ឆ្នាំ២០១២

ភ្នំពេញ: ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ១០ ប្រទេស នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន ជប៉ុន និង​កូរ៉េ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បូក ៣ លើក​ទី​១៣ ចាប់ពី​ម៉ោង ២ ដល់​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១០​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បូក ៣ លើក​ទី​១៣ នា​រសៀល​នេះ នឹងចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ជា​សមាជិក​អាស៊ាន រួមមាន​៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បុរី ថៃ វៀតណាម និង​ដៃគូ​អាស៊ាន ៣ ប្រទេស​ទៀត រួមមាន​៖ ចិន ជប៉ុន និង​កូរ៉េខាងត្បូង​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បូក ៣ នឹង​ផ្តោត​លើ​ការពិភាក្សា​សំខាន់​លើ​ការផ្លាស់ប្តូរ​យោបល់​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ព្រមទាំង​គោលដៅ​ទៅ​អនាគត​រវាង​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ​។ ដោយសារ​តែ​នៅ​ឆ្នាំនេះ ជា​ខួប​លើក​ទី​១៥ នៃ​ទំនាក់ទំនង​រវាង​អាស៊ាន បូក​៣ គឺ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បូក ៣ នឹង​ផ្តោត​ការពិភាក្សា​ផងដែរលើ​ការរៀបចំ​សកម្មភាព​សម្រាប់​រម្លឹក​ខួប​លើក​ទី​១៥ នៃ​ទំនាក់ទំនង​អាស៊ាន បូក​៣ ព្រមទាំង​ពិភាក្សា​ពី​ការត្រៀម​លក្ខណៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក ៣ ដែល​នឹង​ធ្វើឡើង​នៅ​ភ្នំពេញ នា​ថ្ងៃ​ទី​១៩​វិច្ឆិកា ឆ្នាំ​២០១២៕​  

No comments:

Post a Comment

yes