សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ខេត្ដបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ហេង ប៊ុនហោ បានក្លាយទៅជាអ្នករកចំណូលយ៉ាងសំខាន់ឲ្យលោក ហេង
ប៊ុនហោទៅហើយ ។
ការកើតមានករណីបែបនេះគឺនៅបន្ទាប់ពីលោក
ហេង ប៊ុនហោ បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន ទៅជំរិតទាលុយពីឈ្មួញ ដែលបានដឹកជញ្ជូនសត្វពាហនៈដែលត្រូវឆ្លងកាត់ខេត្តនេះ ក៏ដូចជាការដឹកផលិតផលមានដើមកំណើតពីសត្វផ្សេងៗផងដែរ ដែលក្នុងមួយថ្ងៃៗពួកគេរកចំណូលបានយ៉ាងច្រើនលើសលប់យកមកឲ្យលោក
ហេង ប៊ុនហោ ។
សេចក្តីរាយការណ៏បានឲ្យដឹងបន្តរទៀតថា លោក ហេង ប៊ុនហោ ដែលជាប្រធានមន្ទីរកសិកម្មខេត្ដបន្ទាយមានជ័យ បានប្រើមន្រ្តីក្រោមឱវាទរបស់ខ្លួន
ដែលមានដូចជាមន្ដ្រីពេទ្យសត្វ
និងមន្ដ្រីមន្ទីរកសិកម្មជាដើម
ឲ្យដាក់ប៉ុស្ដិ៏ត្រួតពិនិត្យ ដើម្បីធ្វើការឃាត់រថយន្ដ ឆែកឆេរការដឹកជញ្ជូនសត្វពាហនៈ រួមទាំងផលិតផលមានដើមកំណើតពីសត្វជាដើម ហើយតម្រូវឲ្យឈ្មួញទាំងនោះបង់ប្រាក់ដ៏ច្រើនលើសលប់ឲ្យទៅពួកគេ
ទាំងឈ្មួញដែលមានលិខិតអនុញ្ញាត្តិ និងឈ្មួញដែលគ្មានលិខិតអនុញ្ញាត្តិជាដើម ។
ហើយទង្វើទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ជាអំពើពុករលួយយ៉ាងពេញបន្ទុកដែលខុសទៅនិងច្បាប់
ទាំងស្រុង ។
តែទោះបីជាយ៉ាងណា គេមិនដែលឃើញមានមន្រ្តីក្រសួងណាមួយ ចេញមុខមកអន្តរាគមន៏ និងបង្ក្រាបនោះឡើយ
ដូចនេះហើយជាហេតុធ្វើឲ្យកូនចៅរបស់លោក
ហេង ប៊ុនហោ មានឱកាសកាន់តែច្រើនសម្រាប់ប្រព្រឹត្តអំពើពុករលួយ ដែលមានដូចជាការដោះលែងវត្ថុតាង និងជនសង្ស័យពាក់ព័ន្ធករណីដឹកជញ្ជូនសត្វពាហនៈ ផលិតផលដើមកំណើតពីសត្វខូចគុណភាព
ជាថ្នូរទៅនិងការទទួលបាននូវលាភសក្ការៈផ្ទាល់ខ្លួនពីក្រុមឈ្មួញទាំងនោះ
ដែលមានការសូកប៉ាន់មកពួកគេដើម
។ សកម្មភាពប្រព្រឹត្តអំពើពុករលួយ របស់កូនចៅលោក
ហេង ប៊ុនហោ បែបនេះគឺបានធ្វើផ្ទុយទៅនឹងមាត្រា៥៨, ៥៩, ៧០,
៩១, ៩៦, ១០១ ជាដើម នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក៏ដូចជាអនុក្រិត្យលេខ ១៦, ១០៨ និងសេចក្ដីប្រកាស
រួមលេខ១៤៥ ផងដែរ ។
សូមជំរាបថាសកម្មភាពរបស់មន្ដ្រីកសិកម្ម និងជំនាញបសុពេទ្យ ដែលមានការសហការគ្នាជាមួយមន្ដ្រីយុត្ដិធម៌របស់ខេត្ដ
ដែលបានប្រព្រឹត្តអំពើពុករលួយក្រោមការគ្រប់គ្រងរបស់លោក ហេង ប៊ុនហោ ប្រធានមន្ទីរកសិកម្មខេត្ដបន្ទាយមានជ័យ យ៉ាងអាណាធិបតេយ្យ និងមានលក្ខណៈជាប្រព័ន្ធបែបនេះ
គឺលោក ហេង ប៊ុនហោ នៅមិនទាន់មានលិខិតព្រមានណាមួយពីព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យនេះនៅឡើយនោះទេ ទើបអំពើពុករលួយបែបនេះចេះតែបន្តកើតមានឥតស្រាកស្រាន្ត ។ ហើយត្រូវបានប្រជាពលរដ្ឋដាក់ការសង័្សថា
នេះមើលទៅប្រហែលជា ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យទទួលបានលាភសក្ការៈទាំងនេះពីលោក
ហេង ប៊ុនហោ ដែរហើយមើលទៅ ? ។
ប្រភពរាយការណ៏ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងបន្ថែមទៀតថា
ទឹកដីខេត្ដបន្ទាយមានជ័យ គឺមានច្រករបៀងជាច្រើនដែលត្រូវបានគេអះអាងថា មានការហូរចូលនូវប្រភេទសត្វជ្រូក
គោ ក្របី មាន់រស់ មាន់ងាប់ សាច់មាន់
ជង្គង់មាន់ ឆ្អឹងមាន់ ស៊ុតមាន់ និង
ប្រហិតគ្រប់មុខដែលមានច្បាប់អនុញ្ញាតខ្លះ
ខ្លះទៀតគ្មានលិខិតអនុញ្ញាត ក្នុងនោះជំនាញបសុពេទ្យមិនបានធ្វើការត្រួតពិនិត្យទៅលើអនាម័យសត្វក៏ដូចជាការដឹកជញ្ជូននោះទេ
រួមជាមួយនិងការត្រួតពិនិត្យសាច់សត្វដែលខូចគុណភាពផងដែរ ។ តែគេបែជាឃើញមន្ដ្រីកសិកម្មនិងជំនាញពេទ្យសត្វទាំងនោះ តែងតែតម្រូវឱ្យអ្នកដឹកជញ្ជូន និងឈ្មួញទាំងនោះចូលទៅបង់លុយនៅប៉ុស្តិ៏យាមរបស់គេទៅវិញ ។
ការមិនបានត្រួតពិនិត្យឲ្យបានដិតដល់ចំពោះការនាំចូលសាច់សត្វ
ដែលខូចគុណភាពពីប្រទេសជិតខាង គឺជាការងារមួយដែលធ្វេសប្រហែសដ៏ធំបំផុតរបស់មន្រ្តីទាំងនោះ
ដោយគិតពីផលប្រ យោជន៏របស់ខ្លួនជាធំ
ដោយមិនបានគិតពីសុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទានជាធំនោះ ។ ព្រោះសាច់សត្វដែលខូចគុណភាព
គឺបានធ្វើឲ្យអ្នកទទួលទានទទួលរងនូវការប្រឈមចំពោះ បញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ។
ដូចនេះក្រសួងដែលពាក់ព័ន្ធ ក៏ដូចជាលោក ច័ន្ទ សារុន ដែលជារដ្ឋមន្រ្តីក្រសួង
កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវតែពិនិត្យឡើងវិញ ហើយធ្វើការចុះអង្កេកតាមដាន
នូវសកម្មភាពរបស់លោកលោក ហេង ប៊ុនហោ និងបក្ខពួកជាបន្ទាន់
និងធ្វើការទប់ស្កាត់នូវទង្វើជនដែលបានប្រព្រឹត្ត
អំពើពុករលួយទាំងនោះឲ្យមានប្រសិទ្ធភាព និងត្រូវតែយកពួកគេទាំងនោះមកដាក់ទោស ឲ្យ សមទៅនិងទង្វើដែលពួកគេបានធ្វើ
ដើម្បីកុំឲ្យមានករណីបែបនេះកើតឡើងនៅថ្ងៃក្រោយជា បន្តរទៀត បើមិនដូចនោះទេ រង្វើបែបនេះនិងនៅតែបន្តរកើតមានឡើងឥតស្រាន្តនោះឡើយ
។
លោក ច័ន្ទ សារុន
ត្រូវតែមានស្មារតីខ្ពស់ក្នុងការកំចាត់មន្រ្តីខិលខូចពុករលួយទាំងនោះ
ដើម្បីកុំឲ្យគេបានដៃធ្វើអ្វីៗស្រេចតែចិត្តរបស់ពួកគេ
ហើយជាពិសេសនោះដើម្បីកុំឲ្យមានការលើក ឡើងថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ
ជាក្រសួងដែលពោពេញទៅដោយអំពើពុករលួយ បក្ខពួកនិយម
និងជាប្រទេសដែលពោពេញទៅដោយវប្បធម៌គ្មានទោសពៃ ៕
No comments:
Post a Comment
yes