លោកលឹមគានហោ ស្វាយគមន៍លោកNGUYEN MING QUANG
ភ្នំពេញ: បញ្ហាសាងសង់ទំនប់វារីអគ្គីសនីសាយបូរីនៅប្រទេសឡាវដ៏ចម្រូងចម្រាស់ ត្រូវបានលើកមកពិភាក្សា នៅក្នុងជំនួបរវាងរដ្ឋមន្ដ្រីក្រសួងធនធានធម្មជាតិ បរិស្ថាន វៀតណាម និងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
លោក NGUYEN MING QUANG រដ្ឋមន្ដ្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ វៀតណាម ដែលបានបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មការទន្លេមេគង្គ នៅក្រសួងធនធានទឹក និងឧតុនិយម។
នៅក្នុងជំនួបផ្លូវការនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាដោយផ្ដោតសំខាន់ទៅលើការសាសង់ទំនប់វារីអគ្គីសនីសាយបូរី នៅក្នុងប្រទេសឡាវ ការអភិវឌ្ឍន៍តំបន់ដីសណ្ដរទន្លេមេគង្គក្រោម។

រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សលើគម្រោងដឹកនាំប្រតិភូជាក្រុម ទៅពិនិត្យមើលទន្លេដានីល នៅសហភាពអឺរ៉ុប ដែលហូរកាត់ច្រើនប្រទេស ហើយមានការគ្រប់គ្រងរួម ដូចទន្លេមេគង្គផងដែរ។
ជាការកត់សម្គាល់ កម្ពុជា និងវៀតណាម បានជំទាស់យ៉ាងខ្លាំងក្លាលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី ដែលឆ្លងកាត់ទន្លេមេគង្គក្រោម ក្នុងប្រទេសឡាវ។
កាលពីថ្ងៃសុក្រ ទី២៩មិថុនា ឆ្នាំ២០១២ ព្រះសង្ឃ និងប្រជាជនកម្ពុជា បានធ្វើធម្មយាត្រា ដើរតាមផ្លូវ ហែក្បួនប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី របស់ប្រទេសឡាវ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ កិច្ចប្រជុំគណៈកម្មការទន្លេមេគង្គ នៅខេត្តសៀមរាប ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងធនធានទឹក របស់ប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានសម្រេចផ្អាកគម្រោងសាងសង់ទំនប់សាយ៉ាបូរី នៅប្រទេសឡាវ។ គណៈកម្មការទន្លេមេគង្គ ក៏បានតម្រូវមានការសិក្សាបន្ថែមទៀត ទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់ នៅក្នុងប្រទេសឡាវ។
ប៉ុន្តែពេលនេះ ឡាវបានសម្រេចចិត្តបន្តគម្រោងស្ថាបនាទំនប់វារីអគ្គិសនី សាយ៉ាបូរី ដែលមានកម្លាំង ១.២៨៥ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេសថៃ ដោយត្រូវចំណាយថវិកា ៣.៥០០ លានដុល្លារ៕
No comments:
Post a Comment
yes