ខេត្តកំពង់ចាម: បុរសម្នាក់ ដែលគេអះអាងថា មានជំងឺឆ្កួត ត្រូវបានក្រុមគ្រួសារ យកមកមើលជំងឺ នៅផ្ទះគ្រូខ្មែរ ដែលចេះដោះអំពើអាគមអូមអាម។ ប៉ុន្តែបុរសនោះ បានកាប់គ្រូខ្មែរ ៣ដាវ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៦ និង ២០ នាទី ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ នៅលើផ្ទះគ្រូមន្ដអាគម ភូមិអណ្ដូងតាឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
សមត្ថកិច្ចបានឱ្យដឹងថា គ្រូមន្ដអាគម ដែលអ្នកជំងឺកាប់នោះ ឈ្មោះ សុទ្ធ កុសល អាយុ ៧២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកបុរស ដែលមានជំងឺឆ្កួត ឈ្មោះ តួ អាយុ ២៤ឆ្នាំ ដែលជាមនុស្សវិកលចរិត រស់នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ។
បុរសឆ្កួតនោះ បានយកដាវកាប់នៅលើអាសនៈរបស់លោកគ្រូ កាប់ទៅលើគ្រូខ្មែរចំនួន ៣ដាវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ មកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត នៅភ្នំពេញ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ដោយសារអ្នកជំងឺ បានមកព្យបាលអស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយជំងឺ ក៏បានធូរស្រាលបន្តិច។ លោកគ្រូខាងលើក៏បានដោះសោ ពីជនបង្ក ឲ្យដើរហើរបាន។ នៅថ្ងៃកើតហេតុ គឺចំថ្ងៃកោរ មុនសីលមួយថ្ងៃផងនោះ មិនដឹងថា អ្នកជំងឺ ជាជនដៃដល់រើឡើង ឬយ៉ាងណានោះទេ ក៏ស្ទុះទៅយកដាវរបស់គ្រូមន្ដអាគម ដែលដាក់លើអាសនៈ កាប់ទៅលើជនរងគ្រោះចំនួន ៣ដាវ បណ្ដាលឱ្យរងរបួសជាទម្ងន់ដេកដួល ក្នុងថ្លុកឈាមនៅនឹងកន្លែងតែម្ដង៕
No comments:
Post a Comment
yes